Pique ជា​កីឡាករ​ចុងក្រោយ​គេ​ ដែលជាប់ចោទ​ពី​បទ​គេច​ពន្ធ

  • 2019-07-11 12:11:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ក្លឹប​ Barcelona កីឡាករ Gerard Pique ត្រូវ​បាន​តុលាការ​មជ្ឈិម​នៃ​សេដ្ឋកិច្ច​រដ្ឋបាល បង្គាប់​ឲ្យ​ចូល​ខ្លួន​បង់​បំណុល​ពន្ធ និង​ការ​ផាក​ពិន័យ​លើ​ការ​គេច​ពន្ធ​ចំនួន ២.៣​លាន​ដុល្លារ​។

ខ្សែ​ការពារ​រូប​នេះ​ដែរ ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​ពី​បទ​គេច​ពន្ធ កំឡុង​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១០។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ Pique នៅ​តែ​អាច​ប្ដឹង​តវ៉ា​នៅ​តុលាការ​កំពូល។

សូម្បី​តែ​ប្រពន្ធ​របស់ Pique តារា​ចម្រៀង​កូឡុំប៊ី Shakira ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​គេច​ពន្ធ​ដែរ ដោយ​ចោទ​ថា​គេច​ពន្ធ​ចំនួន ១៦​លាន​ដុល្លារ​។

ករណី​កីឡាករ​បាល់ទាត់​គេច​ពន្ធ​មិនមែន​ជា​រឿង​ថ្មី​ទេ ដោយ​កន្លង​មក​មាន​កីឡាករ​ និង​បុគ្គល​បាល់ទាត់​ល្បី​ៗ​មួយ​ចំនួន​ក៏​បាន​ឡើង​តុលាការ​ដែរ ដូច​ជា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo និង​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi ជា​ដើម​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី