លេចចេញរាង Honda Winner X ប្រកាស​ចេញ​ស្អែក​នេះ

  • 2019-07-12 02:38:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ម៉ូតូ​ Honda Winner X ដែល​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ច្រើន​ខុស​ពី​ Winner ជំនាន់​មុន​ នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​​នៅ​វៀតណាម​​​នា​ថ្ងៃ​ទី ១៣ ខែ​កក្កដា​នេះ។ មុន​ការ​ប្រកាស​ចេញ​រូប​ភាព​មួយ​សន្លឹក​លេច​ធ្លាយ​ឡើង បង្ហាញ​ខ្លះ​អំពី​ម៉ូតូ​ស៊េរី​ថ្មី។

រូបភាព​បង្ហាញ​ថា​ Winner X មាន​រូបរាង​បែប​ស្ព័រ​​ស្រដៀង​នឹង​ម៉ូដែល​CBR150R ហើយ​អំពូល​ភ្លើង​ខាង​មុខ​​មាន​លក្ខណៈ​ស្រដៀង​នឹង​ Honda Air Blade។ ការ​ផ្លាស់​ប្ដូរ​មួយ​ទៀត​គឺ​នៅ​ត្រង់​​ភ្លើងស៊ីញ៉ូ​មុខ​ក្រោយ មាន​រូបរាង​ដូច​ជា​ភ្នែក​ក្ដាម​។

ផ្អែក​តាម​ប្រភព​គួរ​ទុក​ចិត្ត​ជា​ច្រើន ឲ្យ​ដឹង​ថា​ Winner X នឹង​បំពាក់​ហ្វ្រាំង​ថាស​នៅ​ខាង​មុខ ជា​មួយ​ប្រព័ន្ធ​ហ្វ្រាំង​ ABS, ប្រើ​​បច្ចេកវិទ្យា​អំពូល​ LED និង​កុងទ័រ​ប្រើ​អេក្រង់​ LCD ​សម្រាប់​បង្ហាញ​ព័ត៌មាន​ជា​ច្រើន៕​

ចុចអាន៖

ប្រភព៖ Xehay   ប្រែ​សម្រួល៖ សុខហេង