រថយន្ត Pick-Up ៧ ម៉ូដែល ស៊េរី ២០១៩ ត្រូវ​ចិត្ត​សម្រាប់ជិះខែភ្លៀង

  • 2019-07-12 03:27:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Pick-Up ជា​ប្រភេទ​រថយន្ត​ដ៏​ពេញ​និយម​មួយ នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​សារ​តែ​ជា​ប្រភេទ​រថយន្ត​ភាព​រឹងមាំ អាច​ធ្វើ​ដំណើរ​បាន​ច្រើន​ស្ថាន​ភាព​ផ្លូវ និង​អាច​ផ្ទុក​ឥវ៉ាន់​បាន​ច្រើន​ផង​ដែរ ជា​ប្រភេទ​រថយន្ត​មាន​​ឃ្លុប​ខាង​ក្រោយ​ចំហ អាច​ដឹក​សម្ភារៈ​នានា បាន​យ៉ាង​ច្រើន។

ខាង​ក្រោម​នេះ​ជា​រថយន្ត Pick-Up ៧ ម៉ូដែល​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ទី​ផ្សារ​នៅ​ឆ្នាំ ២០១៩ នេះ៖

១.Ford Ranger ស៊េរីឆ្នាំ ២០១៩

ឡាន Pick Up របស់ Ford សេរ៊ី​ថ្មី​នេះ ចូល​មក​ទីផ្សារ​កម្ពុជា​ដោយ​មាន ២ ជម្រើស គឺ Ford Ranger Wildtrak (Full Option) និង Ford Ranger XLT (Half Full Option)។ ក្រៅ​ពី​កែ​ច្នៃ​ទៅ​លើ​ប្រព័ន្ធ​ជើង​ក្រោម​ដើម្បី​ឲ្យ​កាន់​តែ​រឹងមាំ​ជាង​មុន និង​រចនា​រូបរាង​ខាង​មុខ​ថ្មី​ដោយ​ប្ដូរ​ប៉ាណា កាង ចង្កៀង​មុខ ចង្កៀង​ពិល​កាង​ហើយ​នោះ ក៏​បាន​បំពាក់​បច្ចេកវិទ្យា​ថ្មីៗ​មួយ​ចំនួន​ដូចជា៖

Parallel Parking Assist៖ Ford Ranger ជា​ឡាន Pick Up ទី១ ដែល​បំពាក់​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ស្វ័យ​ប្រវត្តិ Passive Entry និង Passive Start៖ អាច​ចាក់​សោ (Lock) និង​បញ្ឆេះ​ឡាន​ដោយ​មិន​បាច់​ប្រើ​សោប្រព័ន្ធ SYNC 3៖

  • អាច​ភ្ជាប់​ទូរសព្ទ iPhone របស់​អ្នក​ដើម្បី​ស្ដាប់​តន្ត្រី ប្រើ Google Map អាន​សារ ផ្ញើ​សារ​ជាដើម
  • Pre-Collision Assist៖ ផ្ដល់​សញ្ញា​គ្រោះ​ថ្នាក់ និង​ការពារ​ការ​ប៉ះ​ទង្គិច
  • Autonomous Emergency Braking៖ ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យ​ប្រវត្តិ
  • Lane Keeping Alert and Lane Keeping Aid៖ ជា​ប្រព័ន្ធ​ផ្ដល់​ដំណឹង​ពេល​បើក​ចេញ​ពី​គន្លង​ផ្លូវ ព្រម​ទាំង​ប្រព័ន្ធ​សុវត្ថិភាព​ជាច្រើន​ទៀត។

២.Isuzu ស៊េរី​ឆ្នាំ ២០១៩

Isuzu​ ​1.9​ ​Ddi​ ​Blue​ ​Power​ ​"​លក្ខណៈ​ពិសេស​នៃ​គ្រឿងបរិក្ខារ​និង​សម្ភារៈ​បរិក្ខារ​ដែល​ផ្តល់​ភាព​ងាយស្រួល​នឹង​ផ្តល់​នូវ​បទពិសោធន៍​បើកបរ​ដ៏​ល្អឥតខ្ចោះ​បំផុត​។​

​ព័ត៌មាន​អំពី​ផលិតផល​ម៉ាស៊ីនរថយន្ត​ ​"​Isuzu​ ​1.9​ ​និង​ ​3.0​ ​Ddi​ ​Blue​ ​Power​"​ ​ ​New​!​ ​ម៉ាស៊ីន​ ​"​Isuzu​ ​1.9​ ​Ddi​ ​Blue​ ​Power​"​ ​មានការ​ផ្លាស់​ប្តូរ​ម៉ាស៊ីន​ ​RZ4E​-​TC​ ​1,900​ ​cc​ ​ដែល​មាន​សមត្ថភាព​ថាមពល​អតិបរមា​ ​១៥០​ ​សេះ​ក្នុង​ល្បឿន​ ​3.600​ ​rpm​ ​និង​កម្លាំង​បង្វិល​អតិបរមា​ ​350​ ​Nm​ ​នៅ​ ​1800​-​2600​ ​rpm​ ​។​

 ​Isuzu​ ​បាន​បង្កើត​ប្រព័ន្ធ​ប្រអប់លេខ​ថ្មី​របស់​ខ្លួន​ ដើម្បី​បំពេញបន្ថែម​ប្រភព​ថាមពល​ថ្មី​របស់​ ​Isuzu​ ​ដែល​ត្រូវ​បាន​គេ​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ ​៦ លេខ​អូតូ​ ​ដែល​បញ្ជូន​ថាមពល​ជាមួយនឹង​ប្រសិទ្ធភាព​ល្អ​បំផុត​ដោយ​សម្រេច​បាន​នូវ​ស្តង់ដារ​ឧស្សាហកម្ម​ថ្មី​បើ​ប្រៀបធៀប​ទៅ​នឹង​ជំនាន់​មុន​គឺ​ ​Isuzu​ ​2.5​ ​Ddi​ ​VGS​ ​TURBO​ ​ជាមួយ​កម្លាំង​ម៉ាស៊ីន​ ​2,500cc​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ពី​កម្លាំងថាមពល​ ​ប្រព័ន្ធ​ដំណើរការ​ ​និង​​ការ​ស៊ីប្រេង​របស់​វា​ផង​ដែរ​។

៣. Mitsubishi Triton ស៊េរីឆ្នាំ ២០១៩

Mitsubishi Triton ស៊េរី ២០១៩ ប្រភេទ Pick up ស៊េរី​ចុង​ក្រោយ ដំណើរ​ការ​ដោយ​មិន​បាច់​ប្រើ​សោ បំពាក់​ចង្កៀង bi-LED ថ្មី វា​បាន​ភ្ជាប់​មក​នឹង​ពោង​សុវត្ថិភាព​ចំនួន​ ៧ គឺ​នៅ​ផ្នែក​ខាង​មុខ , ផ្នែក​ចំហៀង និង មួយ​ទៀត​ការ​ពារ​ជង្គង់​អ្នក​បើក​បរ ឯ​ទ្វារ​រថយន្ត​ក៏​មាន​ប្រព័ន្ធ​សុវត្ថិភាព​ការពារ​ក្មេងៗ​ផង​ដែរ​គឺ Auto door relock system និង​បាន​ផ្លាស់​ពី​ប្រអប់លេខ​អូតូ ៥ វគ្គ ប្ដូរ​មក​ប្រើ​ប្រអប់លេខ​អូតូ ៦ វគ្គ។

ប៉ុង ២ (4WD) របស់ Tritonអាច​​ឲ្យ​អ្នក​​ជ្រើសរើស​ប្រភេទ​នៃ​ការ​បើកបរ Off-road បាន​មាន​ជម្រើស​ម៉ាស៊ីន​ចំនួន ២ គឺ ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ២,៥ លីត្រ Turbodiesel ទំហំ ៤ ស៊ីឡាំង​បង្កើត​កម្លាំង​បាន ១០៧ និង​ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ២,៤ លីត្រ MIVEC Turbodiesel ទំហំ ៤ ស៊ីឡាំង​បង្កើត​កម្លាំង​បាន ១៧៩ សេះ។

ចំណែក​ការ​រត់​ក្នុង​រយៈ​ចម្ងាយ​ផ្លូវ​របស់ Trition ប្រើ​ម៉ាស៊ូត​នេះ​គឺ ១០០ គីឡូម៉ែត្រ​ស៊ី ៧ ទៅ ៨ លីត្រ​លើ​ផ្លូវ​ក្រៅ​ក្រុង បើ​ក្នុង​ក្រុង ១០០ គីឡូ​ម៉ែត្រ​ស៊ី ១០ ទៅ ១១ លីត្រ។

៤.Nissan Navara ស៊េរី​ថ្មីឆ្នាំ ២០១៩

រថយន្ត Nissan Navara សេរ៊ី​ថ្មី ឆ្នាំ ២០១៩ ប្រភេទ PREMIUM PLUS មាន​រូបរាង​ដូច​នឹង​ម៉ូដែល​ចាស់​ដែរ ប៉ុន្តែ​បាន​បញ្ចូល​មុខងារ NISSAN Intelligent Mobility ព្រម​ទាំង​មាន​ពោង ៧ កាមេរ៉ា​ជុំវិញ​ឡាន (៤គ្រាប់) និង​កុងទ័រ​រចនា​ថ្មី។

ក្រៅ​ពី​មុខងារ​ខាង​លើ Navara សេរ៊ី​ថ្មី ក៏​បំពាក់ចំណុចពិសេសជាច្រើនទៀតដូចជា៖

  • ម៉ាស៊ីន​ម៉ាស៊ូត ២,៥លីត្រ ស៊ីឡាំង ៤ ម៉ាស៊ីន VGS Turbo Intercooler កម្លាំង​សេះ ១៩០
  • ចង្កៀង​ប្រភេទ LED
  • មុខងារ​សោ​ឆ្លាត​វៃ ជាមួយ​ប៊ូតុង Push-Start
  • ម៉ាស៊ីន​ត្រជាក់​ស្វ័យ​ប្រវត្តិ
  • ប្រព័ន្ធ​សុវត្ថិភាព Anti-Lock Braking System, Brake Assist, Traction Control System, Vehicle Dynamic Control, Active Brake Limited Slip, Hill Start Assist និង Hill Descent Control ជាដើម។

៥.Hilux Revo ស៊េរី​ឆ្នាំ ២០១៩

ងាក​មក​មើល​​រថយន្ត Hilux Revo ជំនាន់​ថ្មី​ស៊េរី​ឆ្នាំ ២០១៩ ជា​ប្រភេទ​រថយន្ត Pick Up ដែល​មាន​ការ​អភិវឌ្ឍ​រូបរាង​ថ្មី​សន្លាង Hilux Revo នេះ​ដែល​មាន ៣ ជម្រើស​ដូច​ជា Hilux Revo Standard, Hilux Revo Premium, និង Hilux Revo Rally ដែល​បាន​ផលិត​ឡើង​សម្រាប់​អបអរ​ខួប ៥០​ឆ្នាំ​នៃ​​ការ​វិវត្តន៍​របស់​ត្រកូល​រថយន្ត Hilux Revo នេះ។

Hilux Revo Standardរ ចនា​ដោយ​ចង្កៀង Halogen ជាមួយ​ចង្កៀង​កាត់​អ័ព្ទ និង​ថាស​កង់​ទំហំ ១៧ អ៊ីញ។ ផ្នែក​ខាង​ក្នុង​ត្រូវ​បាន​បំពាក់​នូវ​ប្រព័ន្ធ​កម្សាន្ត DVD Touch Screen ប្រព័ន្ធ​គ្រប់​គ្រង​សីតុណ្ហភាព​ស្វ័យប្រវត្តិ និង​ប្រព័ន្ធ​បង្ហាញ​ពហុ​ព័ត៌មាន MID ។

៦.Hilux Revo Premium ស៊េរី​ឆ្នាំ ២០១៩

ត្រូវ​បាន​រចនា​ឡើង​ជា​មួយ​បច្ចេកវិទ្យា​ថ្មី​ ភ្ជាប់​ជាមួយ​ចង្កៀង LED Projector រំលេច​ដោយ​អំពូល Daytime Running Light មាន​ភាព​ទាក់​ទាញ។ ចំណែកផ្នែក​ខាង​ក្នុង​ត្រូវ​បាន​បំពាក់​នូវ​ប្រព័ន្ធ​កម្សាន្ត DVD Touch Screen ប្រព័ន្ធ​សោ​ឆ្លាតវៃ​អាច​បញ្ឆេះម៉ាស៊ីន​ដោយ ចុច​ប៊ូតុង Start/Stop គ្រប់​គ្រង​ស៊ីតុណ្ហភាព​ស្វ័យប្រវត្តិ ប្រព័ន្ធ​គ្របគ្រង់​ល្បឿន Cruise Control និង​ប្រព័ន្ធ​បង្ហាញ​ពហុ​ព័ត៌មាន MID ។

៧.Hilux Revo Rally ស៊េរីឆ្នាំ ២០១៩

ជា​សមាជិក​ថ្មី​របស់​រថយន្ត Hilux ដែល​បាន​ផលិត​ឡើង​សម្រាប់​គម្រប់​ខួប ៥០​ឆ្នាំ​ជា​មួយ​លក្ខណៈ​ពិសេស​ប្លែក ដែល​មាន​រំលេច​ដោយ​អក្សរ Rally។ ការ​រចនា​កង់​ថ្មី​ពណ៌​ខ្មៅ​ទំហំ ១៨ អ៊ីញ បែប​ស្ព័រ រួម​ជាមួយ​របាំង​កង់​ពណ៌​ខ្មៅ ដែល​មើល​ទៅ​មាន​ភាព​ទាក់​ទាញ រឹង​មាំ ធន់។

Hilux Revo ស៊េរី​ឆ្នាំ ២០១៩ ទាំង ៣ស៊េរី​នេះ​ ក៏​បាន​បំពាក់​មក​ជាមួយ​ប្រព័ន្ធ​សុវត្ថិភាព​សំខាន់ៗ​ ១១ ចំណុច៖

  • កាមេរ៉ា​ក្រោយ ជួយ​ផ្ដល់​សុវត្ថិភាព​នៅ​ពេល​ចូល​ចត
  • ប្រព័ន្ធ​បើកបរ​ពេល​ឡើង​ចំណោត ( HAC) និង​ចុះ​ចំណោត (DAC)
  • ពោង​សុវត្ថិភាព​ចំនួន ៩​ប្រព័ន្ធ​គ្រប់គ្រង​លំនឹង (VSC)
  • ប្រព័ន្ធ​គ្រប់គ្រង​ទំនាញ​សកម្ម (TRC)
  • ប្រព័ន្ធ​បែង​ចែក​កម្លាំង​សម្ពាធ​ហ្វ្រាំង (EBD) ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព (ABS) និង​ប្រព័ន្ធ​ហ្វ្រាំង​ជំនួយ (BA)
  • ប្រព័ន្ធ​គ្រប់គ្រង​ទំនាញ (A-TRC)
  • ប្រព័ន្ធ​ផ្ដល់​សញ្ញាណ​ពេល​មាន​អាសន្ន (EBS)
  • ប្រព័ន្ធ​បញ្ឈប់​រថយន្ត​នៅ​ពេល​ជាន់ ហ្គែរ និង​ហ្វ្រាំង ក្នុង​ពេល​តែ​មួយ (BOS)
  • ប្រព័ន្ធ​គ្រប់គ្រង​ការ​អូស​សណ្ដោង (TSC)។

មិចដែរ រថយន្ត PIck Up ស៊េរី​ឆ្នាំ ២០១៩ ទាំង ៧ម៉ូដែល​នេះ​ត្រូវ​ចិត្ត​មួយ​ណាដែរ។

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម