Apple កំពុង​ព្យាយាម​សម្លាប់​ក្បាល​ឆក​លើ iPhone អាចឃើញផ្លែផ្កាឆ្នាំ ២០២០

  • 2019-07-14 03:23:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ប្រហែល​ជា​កំពុង​ព្យាយាម​កាត់​បន្ថយ​ទំហំ​នៃ​ក្បាល​ឆក ហើយ​ជម្រុះ​ក្បាល​ឆក​ចោល​តែ​ម្ដង នៅ​លើ iPhone ដែល​ប្រកាស​ចេញ​ក្នុង​រយៈពេល ២ ឆ្នាំ​បន្ទាប់​ទៀត​នេះ។

ដំបូង​ជា​ការ​ផ្ដល់​ដំណឹង​ពី​លោក​ Ming Chi-Kuo អ្នក​វិភាគ​ល្បី​ឈ្មោះ ដោយ​លោក​បាន​បញ្ចេញ​ដំណឹង​តាម​រយៈ​កំណត់​ត្រា​ស្រាវជ្រាវ​ថ្មី​មួយ ចេញ​នៅ​លើ​វិបសាយ​ចិន MyDrivers។ លោក​បាន​អះអាង​ថា​ យ៉ាង​ហោច​ណាស់​មួយ​ក្នុង​ចំណោម iPhone ចេញ​ឆ្នាំ ២០២០ នឹង​បំពាក់​នូវ​​ឡេន​កាមេរ៉ា​មុខ​ទំហំ​តូច​ជាង​មុន ដើម្បី​បង្កើន​វិមាត្រ​អេក្រង់ មាន​ន័យ​ថា​ក្បាល​ឆក​អាច​នឹង​តូច​ជាង​មុន។

ទីពីរ​គឺ សារព័ត៌មាន China Times បាន​សម្រង់​សម្ដី​អ្នក​វិភាគ​ម្នាក់​នៅ​ក្រុមហ៊ុន​បណ្ដាក់​ទុន​ Credit Suisse ដែល​ជឿ​ជាក់​ថា​ Apple គ្រោង​នឹង​បញ្ចេញ​ iPhone ម៉ូដែល​ថ្មី ដែល​គ្មាន​ក្បាល​ឆក ឬ​គ្មាន​ Face ID នៅ​ឆ្នាំ ២០២០។ អ្នក​វិភាគ​អះអាង​ថា iPhone នឹង​បំពាក់​មុខងារ​កាមេរ៉ា​បង្កប់​​ក្រោម​អេក្រង់​ជំនួស និង​ប្រើ​ទ្រនាប់​ស្កេន​​បង្កប់​ពេញ​ផ្ទៃ​អេក្រង់ ដែល​ស្ដាប់​ទៅ​ដូច​ជា Touch ID ដែល​ដំណើរ​ការ​គ្រប់​ទី​កន្លែង​លើ​អេក្រង់ iPhone យ៉ាង​អ៊ីចឹង។

អ្នក​វិភាគ​ជឿជាក់​ថា​ iPhone ថ្មី​ទាំង​បី​ចេញ​ឆ្នាំ ២០២១ នឹង​គ្មាន​ក្បាល​ឆក​ទាំង​អស់ ​ដើម្បី​បំពេញ​​ការ​ផ្លាស់​ប្ដូរ​ទៅ​កាន់​កាមេរ៉ា​បង្កប់​ក្រោម​អេក្រង់ និង​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ពេញ​អេក្រង់។ របាយការណ៍​អះអាង​ថា​ Apple ទំនង​ជា​នឹង​បង្កើត​បច្ចេកវិទ្យា​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់​ផ្ទាល់​ខ្លួន ជា​ជាង​ពឹង​ពាក់​លើ​ភាគី​​ផ្សេង៕

ចុចអាន ៖

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម