នេះ​ហើយ​មូលហេតុ Zidane ​ចាកចេញ​ពី​ក្រុម Real Madrid ​ទៅ​អេស្ប៉ាញ​ជា​បន្ទាន់​

  • 2019-07-14 04:09:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ម្សិលមិញ​នេះ ​លោក Zidane ​បាន​ចាកចេញ​ពី​ជំរំ​ហ្វឹកហាត់​របស់​ក្រុម Real Madrid ​ភ្លាម​ៗ ​ក្រោម​ហេតុផល​ផ្ទាល់​ខ្លួន ដែល​គ្មាន​នរណា​ម្នាក់​ដឹង​ភ្លាម​ៗ​នោះ​ទេ។

ក្រោយ​ពី​មាន​ការ​សាកសួរ​ច្រើន​មក ពេល​នេះ​គេ​ដឹង​ច្បាស់​ហើយ​ថា​លោក Zidane ​ប្រញាប់​ទៅ​អេស្ប៉ាញ​វិញ​នោះ គឺ​ដោយសារ​តែ​បង​ប្រុស​របស់​លោក​បាន​ស្លាប់ ដោយសារ​តែ​មិន​អាច​តស៊ូ​ជាមួយ​ជំងឺ​មហារីក​បាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្លឹប Real Madrid ផ្ទាល់​តែ​ម្ដង។

បង​ប្រុស​ដែល​ស្លាប់​នោះ​ឈ្មោះ​ថា Farid Zidane ​វ័យ​៥៤​ឆ្នាំ។ គាត់​បាន​ស្លាប់ ​ដោយ​មាន​អ្នក​ជា​ទី​ស្រលាញ់​នៅ​ជុំ​វិញ ​ដោយ​មាន​ទាំង​កូន​ប្រុស​របស់ Zidane ​ឈ្មោះ Luc ​ម្នាក់​ទៅ​ទាន់​ដង្ហើម​ផង​ដែរ។ ដោយ​ឡែក​សម្រាប់ Zidane ​វិញ​ក៏​បាន​ប្រញាប់​ទៅ​ភ្លាម​ៗ​ផង​ដែរ ទើប​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ចាកចេញ​ពី​ជំរំ​ហ្វឹកហាត់​នោះ៕

ប្រភព៖ Real Madrid   អត្ថបទ៖ កុលាប