សើរើរឿងចាស់ Facebook ត្រូវគណៈកម្មាធិការ FTC ពិន័យ ៥ ពាន់លានដុល្លារឥតអំពើ
- 2019-07-14 06:37:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សើរើរឿងចាស់ Facebook ត្រូវគណៈកម្មាធិការ FTC ពិន័យ ៥ ពាន់លានដុល្លារឥតអំពើ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Facebook និងគណៈកម្មាធិការ FTC របស់សហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងលើការបង់ផាកពិន័យនូវទឹកប្រាក់ ៥ ពាន់លានដុល្លារអាមេរិកជុំវិញការសើរើនិងស៊ើបអង្កេតទាក់ទងកំហុសឆ្គងរបស់ Facebook ដែលបង្កឡើងកាលពីឆ្នាំទៅ។
បច្ចុប្បន្នការសម្រេចនេះរង់ចាំតែការអនុម័តរបស់ក្រសួងយុត្តិធម៌ ដោយមានភាគរយទាបបំផុតដែលអាចសម្របសម្រួលឲ្យ Facebook ត្រូវរងការពិន័យតិចជាងនេះ។ Facebook ត្រូវបានគេឃ្លាំមើលតាំងពីដើមឆ្នាំ ២០១៨ ទាក់ទិនការបែកធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់ជាមួយក្រុមហ៊ុន Cambridge Analytica បូកផ្សំនឹងចន្លោះប្រហោងផ្សេងទៀតដូចជាការរក្សាទុកកូដសម្ងាត់ Instagram នៅក្នុង Plain Text ជាដើម។
ទំហំនៃការផាកពិន័យនេះរាប់ចូលជាការពិន័យធំបំផុតលំដាប់ទី ២ បន្ទាប់ពី FTC ធ្លាប់បានទាមទារ Google នៅឆ្នាំ ២០១២ លើទំហំសាច់ប្រាក់ប្រមាណ ២២,៥ លានដុល្លារ៕
អានអត្ថបទ: