ដឹក​ចេញ​បណ្តើរៗ តិច​ទៀត​លែង​មាន iPhone 'Made In China' ចូល​ដី​អឺរ៉ុប​ហើយ

  • 2019-07-15 01:01:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple ​បាន​ចាប់​ផ្តើម​ដឹក​ជញ្ជូន​ចេញ​នូវ iPhone ដែល​ដំឡើង​ក្នុង​ប្រទេស​ឥណ្ឌា (Made in India) ​ចូល​ក្នុង​ទីផ្សារ​តំបន់​អឺរ៉ុប​ហើយ។ នេះ​បើ​តាម​របាយការណ៍​ Economic Times ​បាន​ចុះ​ផ្សាយ។

ប្រភព​បាន​ឲ្យ​ដឹង​ថា​ iPhone ​ដែល​ដំឡើង​នៅ​ទីផ្សារ​ឥណ្ឌា​ជា​ច្រើន​បាន​នឹង​កំពុង​ហោះ​ចូល​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អឺរ៉ុប ដែល​នេះ​ជា​កិច្ច​ជំរុញ​ផែនការណ៍​នៃ​ការ​នាំ​ចេញ​មួយ​ផ្នែក​ថែម​ទៀត​របស់​រដ្ឋាភិបាល​ឥណ្ឌា។

Wistron ជា​ក្រុមហ៊ុន​ដំបូង​ដែល​បាន​រៀប​ចំ​ដំឡើង iPhone កាល​ពី​ឆ្នាំ ២០១៦ នៅ​ប្រទេស​ឥណ្ឌា បាន​ក្លាយ​ជា​ដៃគូ​សហការ​របស់ Apple ដំបូង ដែល​បាន​ដឹក​ជញ្ជូន​ចេញ iPhone ពី​រោងចក្រ​នៅ​ទីក្រុង Bengaluru។ ប្រធាន​ផ្នែក​ស្រាវជ្រាវ​របស់ Counterpoint Research លោក Neil Shah បាន​និយាយ​ថា៖ "iPhone 6s និង iPhone 7 ​បាន​នឹង​កំពុង​ដឹក​ជញ្ជូន​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​ក្រោម ១ សែន​គ្រឿង​ក្នុង​រយៈ​ពេល​មួយ​ខែ ដោយ​នេះ​ចាប់​ផ្តើម​តាំង​ពី​ប៉ុន្មាន​ខែ​មុន​មក​ម្ល៉េះ"។

ប្រភព​ផ្សេង​ទៀត​ចេញ​ពី​នាយក​ជាន់​ខ្ពស់​ក្នុង​ឧស្សាហកម្ម​នោះ​ផ្ទាល់​បាន​បង្ហើប​ថា​មាន​ប្រមាណ ៧០-៨០ ភាគរយ​នៃ​តួ​លេខ​នាំ​ចេញ​សរុប​ចេញ​ពី​ប្រទេស​ឥណ្ឌា ខណៈ​មាន ១៥ ទៅ ៣០ ភាគរយ Apple ​យក​ចេញ​ពី​ប្រទេស​ចិន ដឹក​ចេញ​ទៅ​កាន់​ទីផ្សារ​ប៉ែក​អាស៊ី​អាគ្នេយ៍។​

បញ្ជាក់​ថា​នេះ​ក៏​ជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ​ដែល Apple គួរ​តែ​ពិចារណា ​ជួន​ពេល​ដែល​ភាព​រកាំរកូស​រវាង​សហរដ្ឋអាមេរិក-ចិន មិន​ទាន់​រក​ឃើញ​ដំណោះស្រាយ​សមស្រប​ណា​មួយ​នៅ​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម