Samsung បាន​លុយ ៧៦៥ លានដុល្លារពី Apple ដោយគ្មានហូរញើស​មួយ​តក់

  • 2019-07-15 02:23:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Apple ត្រូវ​បាន​គេ​ជឿជាក់​ថា​បាន​​ចុះ​កុងត្រា​ទិញ​អេក្រង់ OLED ចំនួន ១០០ លាន​បន្ទះ​ពី Samsung សម្រាប់​បំពាក់​លើ​ iPhone ស៊េរី​ខ្ពស់ៗ​របស់​ខ្លួន ដោយ​មាន​តម្លៃ ៧០ ដុល្លារ​ក្នុង​មួយ​បន្ទះ ជា​គ្រឿង​បន្លាស់​ថ្លៃ​ជាង​គេ​លើ iPhone។

Apple រំពឹង​ថា​​បច្ចេកវិទ្យា FaceID នឹង​ជួយ​ឲ្យ iPhone X លក់​ដាច់​បាន​ច្រើន ទោះ​បី​ជា​វា​មាន​តម្លៃ​ថ្លៃ​ដល់​ខ្ទង់​ពាន់​ដុល្លារ​ក្ដី។ ២ ឆ្នាំ​ក្រោយ​មក​ មិន​ត្រឹម​តែ iPhone X នោះ​ទេ ប៉ុន្តែ iPhone XS ក៏​ទទួល​បាន​លទ្ធផល​លក់​ខុស​ពី​ការ​រំពឹង​ទុក​ផង​ដែរ។

Samsung បាន​សាង​សង់​សង្វាក់​ផលិតកម្ម​ផ្ដាច់​មុខ​មួយ​សម្រាប់​ផលិត​អេក្រង់​ OLED ឲ្យ Apple ប៉ុន្តែ​ចំនួន​លក់ iPhone ធ្លាក់​ចុះ ធ្វើ​ឲ្យ​តួ​លេខ​នៃ​អេក្រង់​ដែល​បាន​កុម្ម៉ង់​ មិន​គ្រប់​ចំនួន​ដូច​មាន​ចុះ​ក្នុង​កុង​ត្រា។

ប៉ុន្តែ Samsung មាន​មេធាវី​ខ្លាំង​ផ្នែក​កុងត្រា ដែល​អាច​ទទួល​បាន​សំណង​ក្នុង​ករណី​កុម្ម៉ង់​មិន​គ្រប់​ចំនួន​នេះ។ សារព័ត៌មាន​កូរ៉េ​បាន​រាយការណ៍​ថា​​ចំណូល​ចំនួន ៩០០ ពាន់​លាន​វ៉ុន (ស្មើ​ប្រមាណ ៧៦៥,៥ លាន​ដុល្លារ) ដែល​លេច​មុខ​នៅ​ក្នុង​របាយការណ៍​ហិរញ្ញ​វត្ថុ​របស់​ Samsung Display ច្បាស់​ណាស់​គឺ​ជា​សំណង​ដែល Apple ផ្ដល់​ឲ្យ Samsung សម្រាប់​ករណី​កុម្ម៉ង់​មិន​គ្រប់​ចំនួន។

នេះ​អាច​ចាត់​ទុក​ថា​ជា​ចំណូល​រក​បាន​ដោយ​ងាយ​ស្រួល​មួយ ហើយ​​ស្រប​ពេល​ដែល​ចំណូល​របស់ Samsung Display បាន​ធ្លាក់​ចុះ​ពី ៤,៩ ពាន់​លាន​ដុល្លារ (ឆ្នាំ ២០១៨) នៅ​ត្រឹម ២,៣ ពាន់​លាន​ដុល្លារ (២០១៩)៕

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង