Apple អាចដាក់អេក្រង់ OLED លើ iPad និងកុំព្យូទ័រ ដើម្បីជៀសពីការពិន័យរបស់ Samsung
- 2019-06-23 04:04:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple អាចដាក់អេក្រង់ OLED លើ iPad និងកុំព្យូទ័រ ដើម្បីជៀសពីការពិន័យរបស់ Samsung
ចន្លោះមិនឃើញ
Apple ប្រហែលជានឹងប្រើប្រាស់អេក្រង់ OLED នៅលើឧបករណ៍របស់ខ្លួនច្រើនប្រភេទទៀត ប៉ុន្តែមិនមែនដោយសារ Apple ចង់ធ្វើបែបនេះនោះទេ ក៏ព្រោះតែដើម្បីជៀសផុតពីការពិន័យរបស់ Samsung Display មកលើ Apple ដែលទិញអេក្រង់ OLED មិនគ្រប់ចំនួនកំណត់ពី Samsung។
តាមការចុះផ្សាយរបស់ ETnews ដើម្បីប៉ះប៉ូវដល់ Samsung ក្រុមហ៊ុន Apple អាចនឹងយកអេក្រង់ OLED ដាក់លើផលិតផល ដែលមិនធ្លាប់ប្រើអេក្រង់ OLED ពីមុនមក រួមមានកុំព្យូទ័រយួរដៃ និង Tablet ជាដើម។
ប្រភពផ្ទៃក្នុងបាននិយាយថានេះអាចជាអ្វីដែល Apple និង Samsung កំពុងពិចារណា ហើយត្បិតថារឿងរ៉ាវនៅវែងឆ្ងាយ ប៉ុន្តែវាសមហេតុផលដែរ។ Apple បានប្រើប្រាស់អេក្រង់ជាចំណុចទាក់ទាញមួយ សម្រាប់ការលក់ iPhone XS និង XS Max ប៉ុន្តែចំនួនលក់បានថមថយ ហើយក្រុមហ៊ុនប្រហែលជាត្រូវការកន្លែងផ្សេងសម្រាប់ដាក់អេក្រង់នេះ។
អេក្រង់ OLED មិនមែនត្រូវបានប្រើតែនៅលើទូរសព្ទនោះទេ ប៉ុន្តែត្រូវបានលើ Tablet និងកុំព្យូទ័រយួរដៃផងដែរ គ្រាន់តែមិនមែនផលិតដោយ Apple។ ជាក់ស្ដែងមានដូចជា Samsung Galaxy Tab S និង Lenovo ThinkPad X1 Yoga ជាដើម។
យ៉ាងណាក្ដី គេមិនច្បាស់ថាពេលណាអេក្រង់ OLED លេចចេញលើផលិតផលសំខាន់ពីររបស់ Apple នោះទេ។ បើតាមដំណឹងរបស់អ្នកវិភាគ Ming-Chi Kuo ឲ្យដឹងថា MacBook Pro និង iPad ដែលចេញឆ្នាំ ២០២១ អាចនឹងប្រើបច្ចេកវិទ្យាអេក្រង់ថ្មីឈ្មោះថា mini-LED មិនមែន OLED នោះទេ៕