រថយន្តភីកអាប់ Toyota Hilux Travo ជំនាន់ថ្មី បង្ហាញខ្លួនជាផ្លូវការនៅកម្ពុជា ជាមួយនឹងមោទកភាពនៃការតម្លើងក្នុងស្រុក ដោយវិស្វករខ្មែរ!
- 2026-07-02 07:07:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តភីកអាប់ Toyota Hilux Travo ជំនាន់ថ្មី បង្ហាញខ្លួនជាផ្លូវការនៅកម្ពុជា ជាមួយនឹងមោទកភាពនៃការតម្លើងក្នុងស្រុក ដោយវិស្វករខ្មែរ!
ចន្លោះមិនឃើញ
ភ្នំពេញ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានសេចក្តីសោមនស្សរីករាយ និងមោទកភាពយ៉ាងក្រៃលែង សូមប្រកាសប្រាប់ដល់សាធារណជន និងអតិថិជនទាំងអស់ឱ្យបានជ្រាបថា រថយន្តភីកអាប់ជំនាន់ថ្មីដ៏មានអានុភាព Toyota Hilux Travo បានរៀបចំព្រឹត្តិការណ៍សម្ពោធជាផ្លូវការនៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៦ នេះ។ អ្វីដែលកាន់តែពិសេស និងជាទីមោទនភាពសម្រាប់ប្រជាជាតិយើងទាំងមូលនោះគឺ រថយន្តភីកអាប់ដ៏រឹងមាំ និងស៊ីវិល័យមួយនេះ ត្រូវបានធ្វើការតម្លើងដោយផ្ទាល់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង។
ឈានចូលដល់យុគសម័យថ្មីនេះ រថយន្ត Toyota Hilux Travo ត្រូវបានតម្លើងនៅរោងចក្រដ៏ទំនើប Toyota Tsusho Manufacturing (Cambodia) ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ ការវិនិយោគដ៏ធំសម្បើមនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងយូរអង្វែងរបស់ក្រុមហ៊ុន តូយ៉ូតា ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យឧស្សាហកម្មយានយន្តនៅក្នុងប្រទេសកម្ពុជា។
ចំណុចលេចធ្លោមួយនៃព្រឹត្តិការណ៍នេះ គឺកម្មវិធី “Vehicle Experience” ដែលវិស្វករកម្ពុជារបស់ Toyota បានធ្វើការបង្ហាញដោយផ្ទាល់អំពីបច្ចេកវិទ្យា និងលក្ខណៈពិសេសសំខាន់ៗរបស់ New Toyota Hilux ជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល។ នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ Toyota ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងស្រុក ផ្ទេរបច្ចេកវិទ្យាផលិតកម្មទំនើប និងលើកកម្ពស់សមត្ថភាពវិស្វករកម្ពុជា ឱ្យអាចផលិតរថយន្តដែលមានគុណភាពតាមស្តង់ដារសកលរបស់ Toyota។
វត្តមានរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមជាអធិបតីភាព និងបានចែករំលែកទស្សនៈរបស់ខ្លួនចំពោះ New Toyota Hilux និងសកម្មភាពផលិតកម្មរបស់ Toyota នៅកម្ពុជា ពីទស្សនវិស័យនៃការវិនិយោគ ឧស្សាហកម្ម ការអភិវឌ្ឍធនធានមនុស្ស ពាណិជ្ជកម្ម ដឹកជញ្ជូន ពន្ធដារ គយ និងភស្តុភារ។ មតិរបស់ថ្នាក់ដឹកនាំ បានបង្ហាញពីការវិនិយោគរបស់ Toyota ក្នុងការចូលរួមចំណែកពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកឧស្សាហកម្មរបស់កម្ពុជា និងបង្កើនតម្លៃនៃម៉ាក «ផលិតនៅកម្ពុជា»។
តាមរយៈ New Toyota Hilux ក្រុមហ៊ុន Toyota មានគោលបំណងផ្តល់លើសពីរថយន្តមួយគ្រឿង។ ដោយឈរលើទស្សនវិជ្ជា «ស្នាដៃយើង សម្រាប់ជាតិយើង(From Our Hands, For Our Homeland )» Toyota ប្តេជ្ញាផលិតរថយន្តលំដាប់ពិភពលោក ដែលត្រូវបានផលិតដោយមោទនភាពដោយប្រជាជនកម្ពុជា សម្រាប់ប្រជាជនកម្ពុជា។ តាមរយៈការគាំទ្រការងារ គ្រួសារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ Toyota មានបំណងឱ្យ New Toyota Hilux ក្លាយជារថយន្តដែលប្រជាជនកម្ពុជាទុកចិត្ត ជានិមិត្តរូបនៃការរីកចម្រើន និងវឌ្ឍនភាពរបស់ប្រទេសកម្ពុជា។
រថយន្ត Toyota Hilux Travo ជំនាន់ថ្មី មិនត្រឹមតែផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងដែលផ្តល់នូវភាពអង់អាច និងប្រណីតភាពប៉ុណ្ណោះទេ ថែមទាំងបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ ផាសុកភាព និងប្រព័ន្ធសុវត្ថិភាពខ្ពស់ ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយជាដៃគូដ៏អស្ចារ្យសម្រាប់លោកអ្នក គ្រប់ស្ថានភាពផ្លូវ។