ទ្រព្យ​សម្បត្តិ​រាប់​ពាន់​លាន​ដុល្លារ តែ​ត្រចៀកកាំ​អង្គុយ​ញ៉ាំ​អី​នៅ​នឹង​ដី​យ៉ាង​សាមញ្ញ

  • 2019-07-15 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះ​បី​ជា​តារា​ជួរ​មុខ​របស់​ប្រទេស​ចិន​ និង​មាន​ទ្រព្យ​សម្បត្តិ​ចាយ​មួយ​ជីវិត​មិន​អស់​ក៏​ដោយ តែ​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Zhao Wei នៅ​តែ​មាន​ការ​រស់​នៅ​យ៉ាង​សាមញ្ញ។

កាល​ពី​ថ្មី​ៗ​នេះ អ្នក​គាំទ្រ​ម្នាក់​បាន​ជួប​កំពូល​តារា​សម្ដែង​ស្រី​ចិន Zhao Wei នៅ​រ៉ា​រទេះភ្លើង​សៀងហៃ នៅ​ពេល​នាង​ និង​ជំនួយ​ការ​របស់​ខ្លួន​​បង្ហាញ​មុខ​នៅ​ទី​នេះ។ ប្រហែល​មក​ពី​ហត់​នឿយ​ខ្លាំង ទើ​ប​នៅ​ពេល​អ្នក​គាំទ្រ​ស្រែក​ហៅ​ឈ្មោះ​នាង ក៏​ស្រី​ស្អាត​វ័យ ៤៣​ឆ្នាំ មិន​សូវ​ស្រស់​បស់​ប៉ុន្មាន​ដែរ។

មនុស្ស​មួយ​ចំនួន​បាន​រិះគន់​នាង​ថា ពេល​នេះ​លែង​រួសរាយ​ដាក់​អ្នក​គាំទ្រ​ដូច​មុន​ហើយ។ យ៉ាងណាក្ដី នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា​មុន​នេះ ក្រុមហ៊ុន​របស់​ត្រចៀកកាំ បាន​បង្ហោះ​កម្រង​រូប​ថត នាង​ និង​ជំនួយ​ការ​អង្គុយ​ញ៉ាំ​នំប៉័ង​នៅ​នឹង​ដី ជាមួយ​ទឹក​មុខ​ហត់​នឿយ​ខ្លាំង។

តាម​នោះ​ដែរ នៅ​ពេល​រ៉ា​រទេះភ្លើង​នេះ អ្នក​ទាំង​២​គឺ​អស់​កម្លាំង​ពី​ខ្លួន​តែ​ម្ដង ដល់​ថ្នាក់​មិន​​អាច​ដើរ​រក​អី​ញ៉ាំ​បាន ក៏​សម្រេច​ចិត្ត​យក​នំប៉័ង​ញ៉ាំ​នឹង​កន្លែង​តែ​ម្ដង ទើប​មិន​សូវ​ជា​រួសរាយ​ដូច​សព្វ​មួយ​ដង។ ក្រោយ​ពេល​ឃើញ​ដូច​នេះ មនុស្ស​ជា​ច្រើន​បាន​សរសើរ​នាង​ថា ទោះ​បី​ជា​មុខមាត់​ក្នុង​សង្គម​ ក៏​ដូច​ជា​ទ្រព្យ​សម្បត្តិ​ជា​ច្រើន ក៏​តារា​រូប​នេះ​មិន​ឆ្មើងឆ្មៃ​ដែរ៕

ចុចអាន៖ ​​ ជាង​១៥​ឆ្នាំ​ហើយ ទើប​ចិន​សម្រេ​ចចិត្ត​ថត​រឿង “បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍” ក្រោយ​គេ

ប្រភព៖ Eva   ប្រែ​សម្រួល៖ Caramel