កប់! ប្រាក់ ធីវ៉ា ប្រើបច្ចេកទេសយកខ្នងទប់បាល់ឡូយមិនចាញ់ Neymar និង Ronaldo ទេ
- 2019-07-15 07:05:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កប់! ប្រាក់ ធីវ៉ា ប្រើបច្ចេកទេសយកខ្នងទប់បាល់ឡូយមិនចាញ់ Neymar និង Ronaldo ទេ
ចន្លោះមិនឃើញ
ប្រាក់ ធីវ៉ា បានធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ជាខ្លាំង ក្រោយបង្ហាញបច្ចេកទេសយកខ្នងទប់បាល់ ក្នុងការប្រកួតភ្នំពេញក្រោមយកឈ្នះយុវជនបាទី លទ្ធផល ២-១ កាលពីចុងសប្ដាហ៍កន្លងទៅ។
នៅប៉ុន្មាននាទីមុននេះផេកផ្លូវការរបស់ក្លឹបភ្នំពេញក្រោនបានបញ្ចេញវីដេអូមួយ អំពីសកម្មភាពប្រាក់ ធីវ៉ា យកខ្នងទប់បាល់ បន្ទាប់ពីមានការទាត់បញ្ជូនពីអ្នកចាំទី។ ក្រោយមើលឃើញពីបច្ចេកទេសដ៏ល្អបែបនេះនៅខាងក្រោមវីដេអូមានការកោតសរសើរច្រើនលើម្ចាស់អាវលេខ១៩ ដោយភាគច្រើនបង្ហាញការភ្ញាក់ផ្អើល។
ចំពោះក្បាច់នេះពិតជាកម្រឃើញកីឡាករប្រើក្នុងលីគកំពូលរបស់កម្ពុជាណាស់។ យ៉ាងណាមិញ បច្ចេកទេសយកខ្នងទប់បាល់បែបនេះ គេធ្លាប់ឃើញកីឡាករលំដាប់អន្តរជាតិដូចជា Neymar និង Cristiano Ronaldo ធ្លាប់ប្រើម្ដងម្កាលលើទីលាន៕