បែកធ្លាយរូបអេក្រង់ Huawei Mate 30 Pro នៅមានក្បាលឆក
- 2019-07-15 07:26:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយរូបអេក្រង់ Huawei Mate 30 Pro នៅមានក្បាលឆក
ចន្លោះមិនឃើញ
ក្នុងពេលថ្មីៗនេះមានការលេចចេញរូបរាងអេក្រង់របស់ទូរសព្ទ Huawei Mate 30 Pro ដែលគេរំពឹងថានឹងប្រកាសនៅខែ តុលាខាងមុខនេះ។ រូបភាពមិនផ្លូវការនៃអេក្រង់ទូរសព្ទនេះ ត្រូវបានបង្ហោះចូលបណ្ដាញសង្គមចិន Weibo។ រូបទាំងនេះបានបំភ្លឺពីលក្ខណៈពិសេសជាច្រើនដែល Huawei អាចនឹងដាក់ក្នុងទូរសព្ទជំនាន់ចុងក្រោយនេះ។
បើតាមរូបទាំងនេះ Mate 30 Pro ទំនងជា នឹងប្រើអេក្រង់ក្បាលឆកដូចមុន ហើយបានបន្ថែមរន្ធចំនួន ៦ ដែលរន្ធទាំងនេះអាចប្រើសម្រាប់ ប្រព័ន្ធកាមេរ៉ា ឬប្រព័ន្ធសំឡេង។ ផ្នែកខាងមុខនេះ ក៏អាចមានបញ្ចូលប្រព័ន្ធសម្គាល់មុខ (Face Recognition) ផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺ អេក្រង់នេះមានគែមកោងខ្លាំងជាងអេក្រង់ទូរសព្ទផ្សេៗទៀត។
ក្រៅពីនេះ Mate 30 Pro នឹងប្រើបន្ទះឈីប Kirin 985 ជាមួយនិងម៉ូដីម Balong 5000 ដែលអាចប្រើប្រព័ន្ធ 5G បាន។ ជាមួយនេះដែរ ទូរសព្ទនេះនឹងមានអេក្រង់ ៦,៧ អ៊ិញ ថ្ម ៤២០០mAh ដែលមានសមត្ថភាព ៥៥ វ៉ាត់ មានបច្ចេកវិទ្យាសាកភ្លើងលឿន (Fast charging) ឯកាមេរ៉ាក្រោយមានចំនួន ៤ ៕