សរុបចម្រៀងដែល Taylor Swift សរសេរអំពីសង្សារចាស់ ៩ នាក់
- 2019-07-15 09:17:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សរុបចម្រៀងដែល Taylor Swift សរសេរអំពីសង្សារចាស់ ៩ នាក់
ចន្លោះមិនឃើញ
Taylor Swift តែងតែយករឿងរ៉ាវផ្ទាល់ខ្លួននិពន្ធចេញជាបទចម្រៀង ហើយនេះជាចំណុចពិសេសមួយដែលធ្វើឲ្យអ្នកគាំទ្របាក់ចិត្តស្រឡាញ់ ហើយចម្រៀងមួយបទៗក៏ទទួលបានជោគជ័យខ្លាំងផងដែរ។ តទៅនេះគឺជាបទចម្រៀងជាច្រើនបទ ដែលតារាចម្រៀងវ័យ ២៩ ឆ្នាំ សរសេររៀបរាប់អំពីអតីតមិត្តប្រុស ៖
Joe Jonas និង Taylor បានចាប់ផ្ដើមកាលពីខែកក្កដា ឆ្នាំ ២០០៨ ដោយបានចែកផ្លូវគ្នានៅខែតុលា ឆ្នាំដដែល បន្ទាប់ពី Joe បានសុំបែកតាមរយៈការនិយាយទូរសព្ទរយៈពេល ២៧ វិនាទី។ ឆ្លើយតបនឹងទំនាក់ទំនងនេះ Taylor បានសរសេរបទ “Last Kiss” និង “Forever and Always” ដែលមានរៀបរាប់អំពីភាពជូរចត់ក្នុងចំណងស្នេហ៍មួយនេះ។ ប៉ុន្តែក្រោយមក Taylor បានធ្វើបទ "Holy Ground” ដែលមានអារម្មណ៍ខុសពីបទមុខៗ បទនេះគឺបង្ហាញចំណុចវិជ្ជមានច្រើននៃការទាក់ទងមិត្តរួចអាជីព។
គូស្នេហ៍ឈ្មោះដូចគ្នានេះ សាងភាពផ្អែមល្ហែមបានពីរខែប៉ុណ្ណោះ ដោយខាងប្រុសជាអ្នកសុំបែក។ ក្នុងបទចម្រៀង "Back to December” Taylor Swift បានបង្ហាញអារម្មណ៍សុំទោសទៅកាន់អតីតមិត្តប្រុសដែលមានស្បែករាងស្រគាំ និងមានស្នាមញញឹមទាក់ទាញ ចំពោះរឿងគ្រោតគ្រាតដែលកើតមាននៅយប់មួយអំឡុងពេលនៅស្រឡាញ់គ្នា ហើយម្នាក់ដែលបានរៀបរាប់នោះអាចជឿបានថាជា Taylor Lautner។
ស្រឡាញ់គ្នាបានបីខែ គូស្នេហ៍នេះក៏បានបែកបាក់ ដោយសាររឿងរកាំរកូស។ ដោយយល់ថាមានអាយុខុសគ្នាច្រើន Taylor យល់ថាអាចសង្ឃឹមថា John នឹងមើលថែនាងបានល្អ ប៉ុន្តែខុសពីការសង្ឃឹម។ តាមរយៈបទចម្រៀង "Dear John” Taylor បានរៀបរាប់អំពី John ដែលលេងសើចនឹងបេះដូងរបស់ក្មេងស្រីម្នាក់។ ប៉ារូលចម្រៀងថាឲ្យខ្លាំងៗពេក រហូតដល់ខាងប្រុសនិយាយថាអាម៉ាស់មុខដោយសារបទចម្រៀងនេះ។
ត្បិតថាចចាមអារ៉ាមអំពីចំណងស្នេហ៍មួយគូនេះមិនបានបញ្ជាក់កាលពីដើម ប៉ុន្តែអ្នកទាំងពីរធ្វើឲ្យគេសង្ស័យពេលនិយាយពីភាគជិតស្និទ្ធរបស់ខ្លួន។ បទចម្រៀង "Mine” បាននិយាយអំពីបុរសម្នាក់ ដែល Taylor មានទំនាក់ទំនងល្អជាមួយ។ បទចម្រៀងនេះមានន័យជ្រៅ ប៉ុន្តែមិនមែនពោរពេញដោយភាពឈឺចាប់ដូចបទចម្រៀងសរសេរអំពីមិត្តប្រុសមុនៗនោះទេ។
ស្នេហាដូចភ្លើងចំបើងមួយនេះ ធ្វើឲ្យ Taylor អាចសរសេរបទជាច្រើន ប៉ុន្តែលេចធ្លោជាងគេគឺបទ "We Are Never Ever Getting Back Together”។ ចម្រៀងល្បីនេះនិយាយអំពីតារាសម្ដែងម្នាក់ដែលចូលចិត្តបទចម្រៀងប្រភេទ Indie ដែលវាត្រូវនឹង Jake បំផុត។ ក្នុងវីដេអូចម្រៀងនៃបទនេះ Taylor ថែមទាំងបានប្រើកន្សែងបង់ក ដូចពេលបង្ហាញមុខនៅទីសាធារណជាមួយគូស្នេហ៍ទៀតផង។ បទចម្រៀងផ្សេងទៀតដែលនិយាយអំពី Jake រួមមាន "The Last Time” និង "All Too Well”។
បទចម្រៀង "Begin Again” គឺនិយាយសរសើរបុរសម្នាក់ក្នុងទំនាក់ទំនងស្នេហាដែលកើតមាន ក្រោយពីការបែកបាក់ដ៏អាក្រក់មួយ។ អំឡុងពេលបទនេះចេញ គឺជាពេលដែល Taylor បាក់ចិត្តស្រឡាញ់ Conor ប៉ុន្តែមិនមែនជាទំនាក់ទំនងយូរអង្វែងនោះទេ។
មានដំណឹងចចាមអារ៉ាមថា Harry Styles និង Taylor Swift បានសាងទំនាក់ទំនងស្នេហានៅអំឡុងចុងឆ្នាំ ២០១២។ ទំនាក់ទំនងនេះត្រូវបានបញ្ជាក់តាមរយៈបទ "I Knew You Were Trouble” ដោយពាក្យពេចន៍មានក្នុងបទចម្រៀង។ រឹតតែច្បាស់ថែមទៀតនោះ Taylor Swift ធ្លាប់បាននិយាយបែបនេះ ក្រោយសម្ដែងបទនេះនៅកម្មវិធី Grammy ៖ "វាមិនពិបាកចូលតួនោះទេ នៅពេលដែលមនុស្សដែលរៀបរាប់ក្នុងបទនេះ ឈរទស្សនានៅក្បែរឆាកនោះ”។ អ្នកកំពុងឈរទស្សនាត្រូវដឹងថាជា Harry Styles ផ្ទាល់តែម្ដង។
ចម្រៀងផ្សេងទៀតដែលនិយាយអំពីទំនាក់ទំនងនេះមានដូចជា "Style” និង "Out Of the Woods” ផងដែរ។
ត្បិតថាគូស្នេហ៍នេះបានសាងអនុស្សាវរីយផ្អែមល្ហែមច្រើន ប៉ុន្តែនៅតែត្រូវដើរដល់ផ្លូវបំបែក។ ក្នុងវីដេអូនៃបទចម្រៀង "Look What You Made Me Do” គេឃើញ Taylor Swift វារចេញពីផ្នូរ នៅក្បែរស្លាកឈ្មោះដែលសរសេរថា "Nils Sjoberg”។ នេះដែលជាឈ្មោះ Taylor ប្រើដើម្បីលាក់បាំងអត្តសញ្ញាណ ក្នុងការចូលរួមផលិតបទ "This is What You Came For” របស់ Calvin ជាមួយ Rihanna។
ក្រោយបែកពី Calvin បានប៉ុន្មានថ្ងៃ គេប្រទះឃើញ Taylor ថើបតារាសម្ដែង Tom Hiddleston នៅលើឆ្នេរខ្សាច់។ ទំនាក់ទំនងអ្នកទាំងពីរពោរពេញដោយភាពផ្អែមល្ហែម ប៉ុន្តែមិនតែមិនគង់វង្សដូចទំនាក់ទំនងមុនៗដែរ។
Taylor បានបង្ហាញតម្រុយមួយចំនួនអំពី Tom ក្នុងវីដេអូចម្រៀង "Look What You Made Me Do” គឺនៅត្រង់វគ្គនាងរាំជាមួយក្រុមរាំបុរសដែលមានពាក់អាវសរសេរអក្សរថា "I <3 TS” ជាអាវដែល Tom ធ្លាប់ពាក់ពេលនៅទាក់ទង Taylor៕
ចុចអាន៖