កម្មវិធី «គ្រាប់ពូជដើម្បីអនាគត» របស់ Huawei ជ្រើសរើសបាននិស្សិតឆ្នើមបច្ចេកវិទ្យា ១០ នាក់ចូលរួមទស្សនកិច្ចសិក្សានៅចិន

  • 2019-07-15 10:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ព្រឹក​ថ្ងៃទី​ ​​១៥ ​ខែកក្កដា​នេះ​ ​ក្រុមហ៊ុន​ ​Huawei​ ​កម្ពុជា​បាន​ប្រារព្ធ​ពិធី​បើក​កម្មវិធី​ ​“​គ្រាប់ពូជ​ដើម្បីអនាគត​ ​ឆ្នាំ២០១៩​”​ ​ក្រោម​ប្រធានបទ​ ​“​Digital​ ​Aspiration​”​ ​ដែល​បាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ផ្តល់​បទពិសោធន៍​ ​និង​ដំណោះស្រាយ​ដល់​អតិថិជន​ ​(​CSIC​)​ ​នៃ​ក្រុមហ៊ុន​ ​Huawei​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​ក្រោម​អធិបតីភាព​ ​លោកជំទាវ​ ​គឹម​ ​សេដ្ឋា​នី​ ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​លោក​ ​Li​ ​An​ ​ទីប្រឹក្សា​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ ​នៃ​ស្ថានទូត​នៃ​សារ​ណ​រដ្ឋ​ប្រជាមានិត​ចិន​នៅ​កម្ពុជា​ ​និង​លោក​ ​Mark​ ​Wong​ ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​Huawei​ ​កម្ពុជា​។​ ​ ​

​កម្មវិធី​ ​“​គ្រាប់ពូជ​ដើម្បីអនាគត​”​ ​ត្រូវ​បាន​ផ្តួចផ្តើម​ដោយក្រុម​ហ៊ុន Huawei​ ​ក្នុង​ឆ្នាំ 2008​ ​គឺជា​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​ ​(​CSR​)​ ​ដ៏​ពិសេស​មួយ​ ​ដែល​ជា​គម្រោង​វិនិយោគ​រយៈពេល​វែង​ ​និង​ធំ​បំផុត​ជា​លក្ខណៈ​សកល​របស់​ក្រុមហ៊ុន​ក្នុង​គោលបំណង​ចូលរួម​ចំណែក​នូវ​ការ​អភិវឌ្ឍ​ទេពកោសល្យ​ក្នុង​ស្រុក​ផ្នែក​បច្ចេកវិទ្យា​ ​លើកកម្ពស់​ការផ្ទេរ​ចំណេះដឹង​ ​និង​ការយល់​ដឹង​ ​ក៏ដូចជា​បណ្តុះ​ចំណាប់​អារម្មណ៍​របស់​ទេពកោសល្យ​វ័យក្មេង​ចំពោះ​បច្ចេកវិទ្យា​ ​ICT​​។​ ​គិត​ត្រឹម​ខែធ្នូ​ ​ឆ្នាំ2018​ ​គម្រោង​នេះ​ត្រូវ​បាន​ដាក់​អនុវត្ត​នៅ​លើ​ប្រទេស​ ​និង​តំបន់​ ​125​ ​នៅ​ជុំវិញ​ពិភពលោក​ ​ហើយ​និស្សិត​ចំនួន​ ​4.725​ ​នាក់​ ​បាន​ចូលក្នុង​កម្មវិធី​ផង​ដែរ​។

​ដោយឡែក​កម្មវិធី​ ​“​គ្រាប់ពូជ​ដើម្បីអនាគត​”​ ​ត្រូវ​បាន​បង្កើត​ឡើងជា​លើកដំបូង​នៅ​ប្រទេស​កម្ពុជា​នា​ឆ្នាំ2016​ ​ហើយ​រហូតមកដល់​ពេលនេះ​និស្សិត​ឆ្នើម​កម្ពុជា​ចំនួន​ ​30នាក់​ ​បានសម្រេច​ក្តី​សុបិន​ ​ដោយធ្វើ​ដំណើរ​ទៅកាន់​សារ​ណ​រដ្ឋ​ប្រជាមានិត​ចិន​ ​ដើម្បី​ចូលក្នុង​កម្មវិធី​នេះ​។​

​ដូចគ្នា​នេះ​ដែរ​ ​នៅក្នុង​ឆ្នាំ២០១៩នេះ​ ​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពីសំណាក់​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​កម្មវិធី​បាន​ធ្វើការ​ប្រកាស​ជ្រើសរើស​និស្សិត​ពី​សកលវិទ្យាល័យ​ ​និង​មហាវិទ្យាល័យ​ជាច្រើន​ ​ហើយ​តាមរយៈ​នីតិវិធី​ ​និង​ការ​ជម្រុះ​ជាច្រើន​ជុំ​ ​និស្សិត​ឆ្នើម​ ​១០ រូប​​ពី​ ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គីរី​រម្យ​ ​សាកល​វិទ្យាល័យ​កម្ពុជា​ ​វិទ្យាស្ថាន​ជាតិ​ ​NIPTICT​ ​និង​​សាកល​វិទ្យាល័យ​អន្តរជាតិ​ ​PARAGON​ ​ត្រូវ​បាន​ជ្រើសរើស​ ​ហើយនឹង​ត្រូវ​ធ្វើដំណើរ​ចាកចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​នា​ថ្ងៃទី២០​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​។​ ​

​លោក​ ​Mark​ ​Wong​ ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​Huawei​ ​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​"​ក្នុងនាម​ជា​អ្នកនាំ​មុខ​ខាង​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន​វិទ្យា​ ​ក្រុមហ៊ុន​ ​Huawei​ ​បាន​ប្តេជ្ញា​ចិត្ត​ជួយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ ​ICT​ ​ដើម្បី​រួមចំណែក​ក្នុង​ការ​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​សង្គម​ ​ប្រកបដោយ​និរន្តរភាព​នៅក្នុង​ប្រទេស​។​ ​ការអប់រំ​គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការបង្កើត​ឲ្យ​មានឱកាស​ ​ក្នុង​ការ​លើកកម្ពស់​ ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព​ ​និង​តម្លាភាព​នៃ​ ​ ​ ​បណ្តា​ប្រទេស​នានា​ ​ដូច្នេះ​សកម្មភាព​ ​CSR​ ​របស់​ ​Huawei​ ​នេះ​ ​គឺជា​សកម្មភាព​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​វិស័យ​អប់រំ​ ​បណ្តុះបណ្តាល​ ​និង​ការផ្ទេរ​ចំណេះដឹង​ដល់​ធនធាន​ក្នុង​ស្រុក​នៃ​បណ្តា​ប្រទេស​នានា​ដែល​យើង​កំពុង​ធ្វើ​ប្រតិបត្តិ​ការ​ធុរកិច្ច​។​ ​សូម​ថ្លែងអំណរគុណ​ដល់​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​បាន​ជួយ​ជ្រោមជ្រែង​ដើម្បី​ស្វែងរក​គ្រាប់ពូជ​នៃ​បច្ចេកវិទ្យា​សម្រាប់​ក្រុមហ៊ុន​ ​Huawei​ ​ក៏ដូចជា​ប្រទេស​កម្ពុជា​"​។​ ​

​លោក​ ​Li​ ​An​ ​ទីប្រឹក្សា​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ ​នៃ​ស្ថានទូត​នៃ​សារ​ណ​រដ្ឋ​ប្រជាមានិត​ចិន​នៅ​ ​ ​កម្ពុជា​ក៏បាន​មានប្រសាសន៍​ថា​ ​"​យើង​មាន​សេចក្តី​រីករាយ​ដោយ​ឃើញថា​ ​ក្រោម​កិច្ច​ដឹកនាំ​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​បង្កើន​ការ​វិនិយោគ​របស់​ខ្លួន​ក្នុង​ ​ ​ ​វិស័យ​អប់រំ​ ​ហើយ​ទទួល​បាន​លទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​ ​ខ្ញុំ​ជឿជាក់​ថា​ ​អនាគត​នៃ​វិស័យ​អប់រំ​នៅ​កម្ពុជា​នឹង​កាន់តែ​ប្រសើរ​ឡើង​។​"​ ​

​លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​កម្មវិធី​ ​“​គ្រាប់ពូជ​ដើម្បីអនាគត​”​ ​របស់​ក្រុមហ៊ុន​ ​Huawei​ ​គឺជា​កម្មវិធី​សុខុមាលភាព​សាធារណៈ​មួយ​ ​ដែល​បាន​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ទេពកោសល្យ​ ​ICT​ ​វ័យក្មេង​ ​ហើ​យស​ក្តានុ​ពល​នៃ​កម្ម​វី​ធី​កំពុងតែ​រីក​ដុះដាល​ជា​រៀងរាល់​ឆ្នាំ​។​ ​ឆ្នាំនេះ​គឺជា​ឆ្នាំទី4​ ​ហើយ​និស្សិត​ឆ្នើម​ ​10នាក់​ ​ដែល​បាន​ជ្រើសរើស​នឹង​ក្លាយជា​គ្រាប់ពូជ​តំណាង​ប្រទេស​ចូលរួម​ក្នុង​កម្មវិធី​នេះ​។​

​ឱកាស​នៃ​ការ​ធ្វើដំណើរ​រាប់ពាន់​គីឡូម៉ែត្រ​ដើម្បី​មើលឃើញ​ពិភពលោក​ ​និង​កសាង​មិត្តភាព​ថ្មី​ ​គឺជា​គុណ​តម្លៃ​ដ៏​ពិសេស​មួយ​នៃ​កម្មវិធី​ដូច​ពាក្យបុរាណ​ចិន​មួយ​បាន​ពោល​ថា​ ​"​ការ​អាន​សៀវភៅ១ម៉ឺន​ក្បាល​ ​គឺ​ដូចជា​ការ​ធ្វើដំណើរ​រាប់​ម៉ឺន​ម៉ាយ​ ​និង​ការបង្កើត​មិត្តភក្តិ​មក​ពីគ្រប់ទិស​ទី​ជុំ​ពិភពលោក​"​ ​។​ ​លោក​ ​Li​ ​ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​តាមរយៈ​កម្មវិធី​នេះ​ ​និស្សិត​កម្ពុជា​ ​នឹង​ទទួល​បាន​សមិទ្ធផល​ជា​ផ្លែផ្កា​សម្រាប់​អនាគត​ ​ហើយ​វា​ក៏​នឹង​ក្លាយជា​សារ​មិត្តភាព​ដ៏​សំខាន់​នៃ​ប្រជាជន​ចិន​ ​និង​ប្រជាជន​កម្ពុជា​ផង​ដែរ​។​

​លោកជំទាវ​ ​គឹម​ ​សេដ្ឋា​នី​ ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​សម្តែង​ការ​កោតសរសើរ​ ​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ជាពិសេស​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ ​និង​ការ​គាំទ្រ​ទាំង​ធនធាន​ថវិកា​ ​ទាំង​សម្ភារ​បច្ចេកទេស​ពីសំណាក់​ក្រុមហ៊ុន​ ​Huawei​ ​ហើយ​ ​Huawei​ ​មិនដែល​បាន​បំភ្លេច​ចោល​នូវ​ការងារ​ទំនួល​ខុសត្រូវ​សង្គម​(​CSR​)​របស់​ខ្លួន​សោះ​ឡើយ​ ​ដោយក្រុម​ហ៊ុន​តែងតែបាន​យកចិត្ត​ទុកដាក់​ ​និង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ជួយ​បណ្តុះបណ្តាល​ទេពកោសល្យ​ផ្នែក​បច្ចេកវិទ្យា​ ​ICT​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​តួយ៉ាងដូចជា​កម្មវិធី​ ​“​គ្រាប់ពូជ​ដើម្បីអនាគត​”​ ​នេះ​ជាដើម​។​ ​

​លោកជំទាវ​ ​បាន​បញ្ជាក់​ថា​ ​«​ដើម្បី​ដើរ​ឲ្យ​ទាន់​បដិវត្តន៍​ឧស្សាហកម្ម​ ​4.0​ ​របស់សកល​លោក​ ​ជាពិសេស​ការ​រីកចម្រើន​ឥត​ឈប់ឈរ​ ​និង​ឆាប់រហ័ស​នៃ​ ​ICT​ ​និង​ការសម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ ​និង​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​នា​ឆ្នាំ២០៥០​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​នឹង​កំពុង​យកចិត្ត​ទុកជា​ខ្លាំង​ចំពោះ​ការ​បណ្តុះបណ្តាល​ ​និង​អភិវឌ្ឍ​ធនធានមនុស្ស​ឲ្យ​មានចំណេះ​ដឹង​ផ្នែក​ ​ICT​ ​(​E​-​people​)​ ​ដោយ​ប្រែក្លាយ​ ​ ​កម្ពុជា​ទៅជា​រាជរដ្ឋាភិបាល​អេឡិចត្រូនិក​(​E​-​government​)​ ​តាមរយៈ​កិច្ចសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ដែល​បាន​នឹង​កំពុងធ្វើការ​ងារ​ក្នុង​វិស័យ​នេះ​។​ ​តែ​អ្វី​ដែល​សំខាន់​នោះ​ ​មុននឹង​យើង​សម្រេច​បាន​នូវ​ ​E​-​Government​ ​ទាល់តែ​យើង​មាន​ ​E​-​people​ ​យើង​ជឿជាក់​ថា​ ​ខ្មែរ​អាច​ធ្វើ​បាន​»​ ​។​ ​

​លោកជំទាវ​រដ្ឋលេខាធិការ​ក៏បាន​ថ្លែង​នូវ​ការ​អបអរសាទរ​ចំពោះ​និស្សិត​ជ័យលាភី​ទាំងអស់​ ​និង​បាន​ផ្តាំផ្ញើ​ដល់​និស្សិត​ទាំងអស់​ឲ្យ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​ ​ខិតខំ​ត្រង់​ត្រាប់​ក្នុង​ការសិក្សា​បន្ថែម​ ​និង​យក​បទពិសោធន៍​ដែល​ទទួល​បាន​ពី​កម្មវិធី​នេះ​ ​ដើម្បី​ក្លាយជា​ធនធាន​ដ៏​ល្អ​ ​ធន​ ​ធាន​ដែល​មាន​សក្តា​នុ​ពល​ ​មានចំណេះ​ជំនាញ​ច្បាស់លាស់​ពិតប្រាកដ​ពាក់ព័ន្ធ​នឹង​ឌីជីថល​ ​ក្នុង​ការចូលរួម​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ​(​ICT​)​ ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បីឲ្យ​កម្ពុជា​ ​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​ពោល​គឺ​ការពឹងផ្អែក​លើ​សេដ្ឋកិច្ច​ឌីជីថល​ ​(​Digital​ ​Economy​ ​)​នា​ពេល​អនាគត​។

រំឮកផង​ដែរ​ថា​ ​ក្រុមហ៊ុន​ ​Huawei​ ​គឺ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ហេដ្ឋារចនាសម្ព័ន្ធ​ ​ICT​ ​និង​ឧបករណ៍​ឆ្លាតវៃ​ឈានមុខ​គេ​លើ​ពិភពលោក​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​បុគ្គលិក​ ​188.000នាក់​ ​នៅ​ទូទាំង​ពិភពលោក​ ​ហើយ​កំពុង​ប្រតិ​បត្ដិ​ការ​ធុរកិច្ច​នៅក្នុង​ប្រទេស​ ​និង​តំបន់​ជាង​ ​170​ ​បម្រើប្រជាជន​ទូទាំង​ពិភពលោក​ជាង​ ​30លាន​នាក់​។​ ​ក្រុមហ៊ុន​ ​Huawei​ ​បាន​មក​ធ្វើ​ប្រតិ​បត្ដិ​ការ​ធុរកិច្ច​នៅ​កម្ពុជា​ក្នុង​ឆ្នាំ1999​ ​ហើយ​ឆ្នាំនេះ​ជា​ខួប​លើក​ទី20​ ​នៃ​ក្រុមហ៊ុន​ ​Huawei​ ​ប្រទេស​កម្ពុជា​ផង​ដែរ​៕​ ​

អត្ថបទ៖ រក្សា