ត្រឹម ៤៧ ថ្ងៃ T-Series អាចទាញចំនួន Subscriber បានជាង ៥ លាននាក់
- 2019-07-16 04:49:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹម ៤៧ ថ្ងៃ T-Series អាចទាញចំនួន Subscriber បានជាង ៥ លាននាក់
ចន្លោះមិនឃើញ
T-Series គឺជាគណនី YouTube ដំបូងគេដែលមានចំនួន Subscriber ជាប់លេខ ១ ដែលត្រូវបានគេស្គាល់ជាក្រុមហ៊ុនចែកចាយមាតិកាតន្ត្រីនិងភាពយន្ត Bollywood ជាមួយនឹងគូប្រជែងប្រកៀកប្រកិត PewDiePie អស់រយៈពេលច្រើនខែមកហើយ។
កន្លងមក PewDiePie ដែលធ្លាប់កាន់តំណែងកំពូលរបស់ YouTube រយៈពេល ៦ ឆ្នាំមកហើយនោះ មានចំនួន Subscriber ចំនួន ៩៧ លាននាក់នាពេលបច្ចុប្បន្ន តាមពីក្រោយ T-Series ដែលមានចំនួន Subscriber រហូតដល់ ១០០ លាននាក់កាល់ពីថ្ងៃទី ៣០ ឧសភា ២០១៩
បាន ៤៧ថ្ងៃបន្ទាប់គិតត្រឹមថ្ងៃនេះ T-Series អាចទាញចំនួន Subscriber បានជាង ៥លាននាក់បន្ថែមទៀតដោយបច្ចុប្បន្នមានចំនួនSubscriber រហូតដល់ ១០៥ លាននាក់។
T-Series នៅតែជាម្ចាស់កំណត់ត្រាដែលអាចផ្ដួលយកឈ្នះលើ គណនី YouTube ល្បីៗជាច្រើន។ T-Series គឺជាគណនីដែលតែងតែបង្ហោះនូវវីដេអូចម្រៀងឥណ្ឌា, វីដេអូខ្លីៗនៃខ្សែភាពយន្ត និង ខ្សែភាពយន្តភាគផងដែរ វាជាហេតុធ្វើឲ្យគណនីនេះកើនឡើងប្រជាប្រិយភាពលឿនបំផុតនៅប៉ុន្មានឆ្នាំចុងក្រោយនេះ៕
ចុចអាន៖