អេស្ប៉ាញហាមឃាត់ទេសចរទៅលេងបឹងពណ៌ខៀវ ដោយសារមានជាតិពុលធ្ងន់ធ្ងរ
- 2019-07-16 06:49:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេស្ប៉ាញហាមឃាត់ទេសចរទៅលេងបឹងពណ៌ខៀវ ដោយសារមានជាតិពុលធ្ងន់ធ្ងរ
ចន្លោះមិនឃើញ
អាជ្ញាធរនៃតំបន់ Bergantiños បានចេញសេចក្ដីហាមប្រាមមួយមិនឲ្យទេសចរទៅលេងបឹងពណ៌ខៀវដូចទឹកសមុទ្រ ក្រោយពេលដែលអ្នកចូលចិត្តលេង Instagram ជាច្រើននាក់សម្រុកនាំគ្នាទៅថតរូប។
បឹងដែលមានឈ្មោះ Monte Neme មានទឹកពណ៌ខៀវថ្លាប្រៀបដូចជាទឹកសមុទ្រដែលបានទាក់ទាញអ្នកលេង Instagram ជាច្រើនទៅថតរូបនៅទីនោះដោយសារទិដ្ឋភាពដ៏ស្រស់ស្អាតរបស់វា។ ឥឡូវនេះ អាជ្ញាធរអះអាងថាបឹងខាងលើមានជាតិពុលខ្លាំង ដោយសារវាត្រូវបានគេបំផ្ទុះដោយគ្រាប់មីនដើម្បីយកសារធាតុ Tungsten ទៅធ្វើអំពូលភ្លើង និងធ្វើឲ្យដែករឹងនៅអំឡុងសង្គ្រាមលោកលើកទី ១និងទី២។ ចំណែកឯនៅក្នុងទឹកបឹងវិញ សម្បូរទៅដោយសារធាតុពុលខ្លាំងហើយអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកដែលហែលទឹកបឹងនោះ។
គួរឲ្យដឹងថា មកទល់ពេលនេះមានជាច្រើនករណីមកហើយដែលអ្នកទេសចរ រាយការណ៍ថាខ្លួនប្រឈមបញ្ហារលាកស្បែក និងផ្សារភ្នែកខ្លាំងក្រោយពេលដែលហែលក្នុងទឹកបឹងត្រឹមតែមួយភ្លែតប៉ុណ្ណោះ៕