សហព័ន្ធគុនខ្មែរ ហាមដាច់ខាតកីឡាករ ឬគ្រូប្រដាល់បង្ហោះផ្ដេសផ្ដាសលើហ្វេសបុក
- 2019-07-16 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធគុនខ្មែរ ហាមដាច់ខាតកីឡាករ ឬគ្រូប្រដាល់បង្ហោះផ្ដេសផ្ដាសលើហ្វេសបុក
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានសង្កត់ធ្ងន់ចំពោះគ្រូបង្វឹក និងកីឡាករមួយចំនួន មិនត្រូវបង្ហោះព័ត៌មានផ្ដេសផ្ដាសលើបណ្ដាញសង្គមហ្វេសបុក (Facebook) នោះឡើយ បើមានរឿងអយុត្តិធម៌ផ្សេងៗអាចប្រាប់លោកបាននឹងដោះស្រាយជូន។
ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានឲ្យដឹងថា ចាប់ពីពេលនេះតទៅសហព័ន្ធនឹងទប់ស្កាត់ព័ត៌មានអនាធិបតេយ្យលើហ្វេសបុក(Facebook) ក្នុងករណីជនណាផ្សព្វផ្សាយមិនត្រឹមត្រូវនៅទីណាក៏ដោយ។
តំណាងស្ថាប័នប្រដាល់ខាងលើនេះបន្ថែមទៀតថា ចំពោះគ្រូៗ ឬមន្ត្រីសហព័ន្ធដែលមាន Account Facbook ច្រើន ខ្លះប្រើផ្លូវការ ហើយខ្លះទៀតប្រើលេងសើចក៏ដោយប្រយ័ត្នឲ្យមែនទែនមិនត្រូវបង្ហោះផ្ដេសផ្ដាសនោះទេ។ មជ្ឈដ្ឋានខាងក្រៅគេលូកលាន់បាន គឺដោយសារតែអ្នកក្នុងនេះឯងលេងគ្នាឯង។ ចំពោះអ្នកណាមានការមិនពេញចិត្ត ឬរងនូវភាពអយុត្តិធម៌ណាមួយសូមរៀបចំឯកសារមក លោកនឹងពិនិត្យដោះស្រាយភ្លាម។ ប៉ុន្តែបើបង្ហោះលើហ្វេសបុកហើយ បានដាក់ឯកសារមកតាមក្រោយ គឺឯកឧត្ដមមិនដោះស្រាយដាច់ខាត ហើយចាត់ទុកថាខុសវិន័យក្រមសីលធម៌។
រំលឹកដែរថា ការលើកឡើងរបស់ប្រធានសហព័ន្ធប្រដាល់ខាងលើនេះគឺធ្វើឡើងក្នុងពិធីបូកសរុបការងារប្រចាំត្រីមាស លើកទិសដៅថ្មី និងចំណាត់តាំង៣ ដល់មន្ត្រីសហព័ន្ធនានា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅវិមានពហុកីឡដ្ឋានជាតិ៕
មកដឹងពីដៃគូ Pacquiao ត្រូវជួបចុងសប្ដាហ៍នេះ ជាជើងខ្លាំងមិនដែលស្គាល់ជាតិចាញ់
មុនវគ្គផ្ដាច់ព្រ័ត្រ មកដឹងប្រវត្តិពាន Africa Cup of Nations