ល្បីថា Bale ត្រលប់ទៅ Spurs វិញ ប្រភពស្និទ្ធនឹងកីឡាករក៏ឆ្លើយតប

  • 2019-07-16 11:11:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់ងាររបស់ខ្សែស្លាបវេលកីឡាករ Gareth Bale លោក Jonathan Barnett បានលើកឡើងប្រាប់សារព័ត៌មាន TalkSPORT ថា ក្លឹប Tottenham Hotspur មិនមែនជាគោលដៅរបស់កីឡាករក្លឹប Real Madrid រូបនេះទេ។

នៅពេលដែលសួរថា Bale អាចត្រលប់ទៅកាន់ក្លឹប Tottenham Hotspur លោក Barnett ក៏បានឆ្លើយថា ៖ “ ខ្ញុំមិនឆ្លើយតបនឹងរឿងឥតប្រយោជន៍ទេ “ ។

Bale ត្រូវបានមជ្ឈដ្ឋានបាល់ទាត់សង្កេតឃើញថា បង្ហាញទម្រង់លេងមិនសូវកបសោះក្នុងរដូវកាលមុន ដោយលេងបាន ៤២ប្រកួត រកបានតែ ១៤គ្រាប់។

កាលពីពេលថ្មីៗនេះ មានព័ត៌មានមួយចំនួនបាននិយាយថា Tottenham Hotspur បានដាក់សំណើយក Bale ក្នុងតម្លៃ ៦៨លានដុល្លារ។ ក្រៅពីនេះក៏មានល្ហិចល្ហៀងថា ក្លឹបលីគកំពូលចិនក៏ចាប់អារម្មណ៍កីឡាករលេខ ១១នេះដែរ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី