ទុកដេញចោរ! មន្ត្រីប៉ូលិសអាមេរិកម្នាក់សម្ញែងរថយន្ត Dodge Challenger 2019
- 2019-07-17 04:09:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទុកដេញចោរ! មន្ត្រីប៉ូលិសអាមេរិកម្នាក់សម្ញែងរថយន្ត Dodge Challenger 2019
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ មន្ត្រីប៉ូលិសម្នាក់ប្រចាំការនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានផុសលើបណ្ដាញសង្គម (Twitter) រៀបរាប់ពីរថយន្តប្រដេញថ្មីម៉ូឌែល Dodge Challenger R/T 2019។
រថយន្ត Dodge Challenger R/T ប្រើប្រព័ន្ធ RWD បំពាក់ដោយម៉ាស៊ីន V8 HEMI ទំហំ ៥,៧ លីត្រ បង្កើនកម្លាំងបាន ៣៧២សេះ (២៧៧ គីឡូវ៉ាត់)។ រថយន្តមានបំពាក់នូវមុខងារកាមេរ៉ាកម្រិត HD ៣៦០ ដឺក្រេរបស់ Panasonic អាចចាប់រូបភាពនិងវីដេអូមួយជុំ ជាមួយនឹងការបំពាក់បន្ថែមចង្កៀងបន្លឺសំឡេងរបស់ប៉ូលីសគឺ (ក្រហម-ខៀវ) ប្រភេទ។
រថយន្តនេះមានសមត្ថភាពអាចរត់បានល្បឿនអតិបរមា ២៧០ គ.ម/ម៉ និងមានល្បឿនស្ទុះជាន់ពី ០ ទៅ ១០០ គ.ម/ម៉ ចំណាយពេលតែ ៣,៨ វិនាទីប៉ុណ្ណោះ ឯតម្លៃវិញខ្ទង់ប្រមាណជា ៣៦ ០០០ ដុល្លារ(លក់នៅសហរដ្ឋអាមេរិក)។
មន្ត្រីប៉ូលិសដដែលបានសរសេរថា "ដូចដែលអ្នកបានឃើញ! យើងមានរថយន្តដែលមានល្បឿនយ៉ាងកំណាច អីចឹងហើយ បើឃើញឆាប់ បន្ថយល្បឿនឲ្យហើយទៅ៕”