បុរស​ជនជាតិ​បារាំង​ បង្កើត​ម៉ាស៊ីន​ក្ដារ​ហោះ​ ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល

  • 2019-07-17 14:29:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Franky Zapata អ្នក​ច្នៃ​បង្កើត​ និង​អ្នក​ជំនួញ​ជនជាតិ​បារាំង បាន​បង្កើត​ម៉ាស៊ីន​ក្ដារ​ហោះ​មួយ ដែល​បាន​ប្រើប្រាស់​ដោយ​ទាហាន​បារាំង​ក្នុង​ទិវា​ Bastile កំឡុង​ពេល​ព្យុហយាត្រា​របស់​កង​ទ័ព​បារាំង​នៅ​ទីក្រុង​ប៉ារីស កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ដោយ​ហោះ​បាន​កម្ពស់ ១៥០​ម៉ែត្រ ក្នុង​ល្បឿន ១៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

លោក​ Zapata ធ្លាប់​ជា​អ្នក​បើកបរ​ឧទ្ធម្ភាគចក្រ ហើយ​ក្រោយ​មក​ក្លាយ​ជា​អ្នក​ប្រណាំង​ម៉ូតូ​ទឹក ដែល​ធ្វើ​ឲ្យ​គាត់​បែក​គំនិត​បង្កើត​ម៉ាស៊ីន​ហោះ​លើ​ទឹក (Hydrojet)។ ដោយ​បច្ចេកវិទ្យា​កាន់​តែ​រីក​ចម្រើន ធ្វើ​ឲ្យ​លោក​អាច​ច្នៃ​ចេញ​ជា​ម៉ាស៊ីន​ហោះ​ (Flying Machine)។

លោក​ចំណាយ​ពេល ៣​ឆ្នាំ​ក្នុង​ការ​បង្កើត​ម៉ាស៊ីន​នេះ បារាំង​វិនិយោគ​ចំនួន ១.៤លាន​ដុល្លារ ក្នុង​ការ​សាកល្បង​ហោះ​នៅ​លើ​ក្ដារ​នេះ។

លោក​ក៏​បាន​បង្ហើប​ថា លោក​អាច​នឹង​លក់​បច្ចេកវិទ្យា​នេះ​ទៅ​កាន់​កងទ័ព​ពិសេស​​ជុំ​វិញ​ពិភពលោក នៅ​ថ្ងៃ​ណា​មួយ ប៉ុន្តែ​លោក​ក៏​មិន​ដឹង​ច្បាស់​ដែរ៕

វីដេអូ​នៃ​ម៉ាស៊ីន​ក្ដារ​ហោះ៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ ហ៊ីម រស្មី