ចេញ​អស់​ហើយ​! រូបរាង​ Samsung Galaxy Tab S6

  • 2019-07-18 02:23:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ប៉ុន្មាន​អាទិត្យ​មុន​ យើង​បាន​ឃើញ​រូប​មិន​សូវ​ច្បាស់​របស់​ Galaxy Tab S6 ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​ រូបរាង, ពណ៌, និង​ S-Pen លេច​ចេញ​គ្មាន​សល់​បន្តិច​។

Tablet​ មួយ​នេះ​គម្រោង​ថា​នឹង​ប្រកាស​ជា​ផ្លូវ​ការ​ជា​មួយនឹង​ទូរសព្ទ​ត្រកូល​ Note របស់​ Samsung នៅ​ថ្ងៃទី​ ០៧ សីហា ខាង​មុខ​នេះ​។ Galaxy Tab S6 នឹង​មាន​ ៣ ពណ៌ គឺ ខៀវ, ប្រផេះ, និង ផ្កាឈូក​។

ចំពោះ​ S-Pen វិញ​ វា​នឹង​នាំ​មក​ជាមួយ​មុខងារ​ថ្មី​គឺ យើង​អាច​សាក​ថ្ម​វា​បាន​នៅ​ខាង​ក្រោយ​ tablet នេះ​ ហើយ​អាច​នឹង​មាន​ bluetooth ដូច​ប៊ិច​របស់​ Note 9 ផង​ដែរ​។

Tab S6 នឹង​ភ្ជាប់​ជាមួយ​ Snapdragon 855, RAM ៦GB, និង​ memory ទំហំ ១២៨GB ហើយ​ក៏​ម៉ូឌែល​​ WIFI និង LTE ផង​ដែរ​។ ចំពោះ​តម្លៃ​លក់គេនៅមិនទាន់មានតម្រុយពីវានៅ​ឡើយទេ៕

ប្រភព៖ Androidcentral   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ