មកស្គាល់ ប្រទេស​ទាំង ១១ មាន​ថ្ងៃឈប់​សម្រាក​ច្រើនជាងគេ​បំផុតក្នុង​ពិភពលោក

  • 2019-07-18 02:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃឈប់​សម្រាក​ប្រចាំ​ឆ្នាំ តែងតែ​ត្រូវ​បាន​ធ្វើ​ឡើ​ងទៅ​តាម​ប្រទេស​ទាំង​អស់​នៅ​ជុំវិញ​ពិភពលោក ខណៈ​ដែល​ប្រទេស​ខ្លះ​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​លើស​លប់ ចំណែក​ឯ​ប្រទេស​ផ្សេង​ទៀត​មាន​តិចតួច​ប៉ុណ្ណោះ។ ភាគ​ច្រើន​នៃ​ថ្ងៃ​ឈប់​សម្រាក​ទាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជា​ការ​ប្រារព្ធ​ ឬ​រំលឹក​ខួប ឬ​ទាក់​ទង​នឹង​សាសនា​នៅ​ក្នុង​ប្រទេស​នីមួយ​ៗ។

ខាងក្រោមនេះ គឺជាប្រទេស​ទាំង ១១ មាន​ថ្ងៃឈប់​សម្រាក​ច្រើនជាងគេ​បំផុតក្នុង​ពិភពលោក ៖

១. កម្ពុជា៖ ២៨ថ្ងៃ

២. ស្រីលង្កា៖ ២៥​ថ្ងៃ

៣. ឥណ្ឌា និង​កាហ្សាក់ស្ថាន៖ ២១ថ្ងៃ

៤. កូឡុំប៊ី ហ្វីលីពីន ទ្រីនីដេត និងតូបាហ្គោ៖ ១៨ថ្ងៃ

៥. ចិន និង ហុងកុង៖ ១៧ថ្ងៃ

៦. ថៃ តួកគី និង​ប៉ាគីស្ថាន៖ ១៦ថ្ងៃ

៧. ជប៉ុន ម៉ាឡេស៊ី អាហ្សង់ទីន លីទុយអានី និង​ស៊ុយអ៊ែត៖ ១៥ថ្ងៃ

៨. ឥណ្ឌូណេស៊ី ឈីលី និងស្លូវ៉ាគី៖ ១៤ថ្ងៃ

៩. កូរ៉េខាងត្បូង អូទ្រីស ប៊ែលហ្សិក ណ័រវ៉េ តៃវ៉ាន់ និង​នេប៉ាល់៖ ១៣ថ្ងៃ

១០. ហ្វាំងឡង់ និង​រុស្ស៊ី៖ ១២ថ្ងៃ

១១. សិង្ហបុរី អ៊ីតាលី ដាណឺម៉ាក បារាំង អារ៉ាប់រួម ម៉ារ៉ុក សាធារណរដ្ឋឆេក និងលុចហ្សំបួរ៖ ១១ថ្ងៃ

ប្រភព៖ Worldatlas   ប្រែ​សម្រួល៖ រ័ត្ន