ចេញរូបរាងម៉ូតូ Honda X-ADV 150 តម្លៃអាចធូរជាង PCX
- 2019-07-18 03:07:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញរូបរាងម៉ូតូ Honda X-ADV 150 តម្លៃអាចធូរជាង PCX
ចន្លោះមិនឃើញ
រូបរាងរបស់ម៉ូតូអូតូ Honda X-ADV 150 បានលេចចេញលើអ៊ីនធឺណិត ដែលម៉ូតូនេះរំពឹងថានឹងប្រកាសចេញក្នុងកម្មវិធីតាំងបង្ហាញយានយន្ត GIIAS ឆ្នាំ ២០១៩ នៅប្រទេសឥណ្ឌូណេស៊ី ដែលប្រព្រឹត្តទៅពីថ្ងៃទី ១៨ ដល់ ២៨ កក្កដា។
រូបភាពបានបង្ហាញថាវាមានរូបរាងស្រដៀងនឹង Honda X-ADV 750 ដែលលក់លើទីផ្សារបរទេសក្នុងតម្លៃខ្ទង់ ១ ម៉ឺនដុល្លារ។ ហើយរូបរាងរបស់វាខុសពី Honda PCX ដែលមានរូបរាងមូលៗ ត្បិតថាប្រើប្រាស់ម៉ាស៊ីនដូចគ្នាក្ដី។
ម៉ាស៊ីនរបស់ Honda X-ADV 150 គឺមានចំណុះ ១៤៨ សេសេ ជាម៉ូដែល eSP មានបំពាក់បច្ចេកវិទ្យាប្រព័ន្ធប៊ិច PGM-FI ដែលបង្កើតកម្លាំងបានខ្លាំង និងសន្សំសំចៃប្រេងឥន្ធនៈបានយ៉ាងល្អ។ ម៉ូតូម៉ូដែលថ្មីនេះ នឹងបញ្ចេញលក់លើទីផ្សារធំៗពីរមុនគេ គឺឥណ្ឌូណេស៊ី និង ថៃហើយតម្លៃវានឹងថ្លៃជាង Yamaha NMAX ដែលគូប្រជែង ប៉ុន្តែធូរថ្លៃជាង Honda PCX។ នេះបើតាមប្រភពពី Honda៕
ចុចអាន៖