រូបភាព​បីសន្លឹក​​ពី OPPO​ ​Photography ក្នុង ៣ រសជាតិផ្សេងគ្នា

  • 2019-07-18 04:39:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដំណើរ​ស្វែងរក​រូបភាព​របស់​ក្រុមការងារ​ ​OPPO​ ​Photography​ ​Academy​ ​បាន​បញ្ចប់​ទៅ​ដោយ​ភាព​ជោគជ័យ​ ​ដែល​ក្នុង​នោះ​ពូក​គេ​បាន​បន្សល់​នូវ​អនុស្សាវរីយ៍​ជាច្រើន​ជាមួយគ្នា​ ​ជាមួយនឹង​ទិដ្ឋភាព​ប្លែកភ្នែក​ ​អារម្មណ៍​ស្រស់ស្រាយ​ជាមួយ នឹង​សម្រស់​ធម្មជាតិ​សុទ្ធសាធ​ ​ហាក់ដូចជា​ការ​ផ្លាស់​ប្តូរ​បរិយាកាស​ពីទី​ក្រុង​មួយ​រយៈ​ដែរ​។​

អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៀត​ ​គឺ​ពួកគេ​បាន​ផ្តិត​យក​រូបភាព​ដ៏​ល្អឯក​ជាច្រើន​សន្លឹក​ដែល​ទាក់ទង​ទៅ​នឹង​ចំណុច​ទាំង​បី​ ​ដែល​ពួកគេ​ធ្លាប់​បាន​បង្ហើប​ជា​សាធារណៈ​រួមមាន​រូបភាព​នៃ​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ​ ​សម្រាស់​ធម្មជាតិ​ ​និង​​ស្ថានភាព​រស់នៅ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​តំបន់​ដាច់ស្រយាល​ ​ដែល​មាន​អក្សរកាត់​ថា​ ​TEP​ ​(​Temple​,​ ​Environmental​,​ ​People​)​ ​។​

​រូបភាព​បីសន្លឹក​ដែល​ក្រុមការងារ​ ​OPPO​ ​Photography​ ​Academy​ ​បាន​បញ្ចេញ​នៅពេល​នេះ​លឺ​ថា​ជា​ស្នាដៃ​របស់​ ​លោក​ ​គឹម​ ​សុវណ្ណារ៉ា​ ​(​https​:​/​/​web.facebook.com​/​sovannakem​)​ ​អ្នកជំនាញ​ថតរូប​បែប​សិល្បៈ​ច្នៃប្រឌិត​ ​និង​ ​អ្នកជំនាញ​ថតរូប​ពីរ​នាក់​ទៀត​ ​ដែល​សហការ​គ្នា​ជាមួយនឹង​ក្រុមហ៊ុន​ ​OPPO​ ​ប្រចាំ​នៅ​កម្ពុជា​។​

​អ្នកជំនាញ​ថតរូប​ទាំង​បី​បាន​ ​បង្រៀន​ពី​ការ​ថតរូប​ដោយ​ទូរស័ព្ទ​ទំនើប​ ​OPPO​ ​Reno​ ​និង​ថតរូប​ដោយ​កាមេរ៉ា​ធម្មតា​ផង​ដែរ​ទៅដល់​ក្រុម​តារា​តំណាង​ទូរស័ព្ទ​ ​OPPO​ ​និង​ ​អ្នកចូលរួម​ផ្សេងទៀត​។​ ​ពួកគេ​បាន​ទៅដល់​តំបន់​ប្រាសាទកោះកេរ្តិ៍​ ​ប្រាសាទអង្គរវត្ត​ ​ប្រាសាទបាយ័ន​ ​ឡើងភ្នំ​បាក់ខែង​ ​និង​ ​ទៅកាន់​ដៃទន្លេ​សាប​ស្រុក​កំពង់ភ្លុក​ជាដើម​ ​ដើម្បី​ផ្តិត​យក​រូបភាព​ពិត​ជាក់ស្តែង​ ​ប្រកបដោយ​ទេពកោសល្យ​ច្នៃប្រឌិត​ខ្ពស់​មក​បង្ហាញ​ជា​សាធារណៈ​ ​ថា​កូនខ្មែរ​អាច​ធ្វើ​បាន​ ​និង​ ​អាច​ធ្វើ​បាន​ល្អ​ទៀតផង​ ​គួរ​ជាទី​មោទកភាព​។​

តាមរយៈ​រូបភាព​បឋម​បីសន្លឹក​នេះ​ ​វា​ពិតជា​បាន​ចូលរួម​ចំណែក​អន្ទងចិត្តឲ្យ​កាន់តែ​ស្រលាញ់​វប្បធម៌​ ​អរិយធម៌​ ​ទំនៀម​ទំ​លាប់​ដ៏​ល្អ​ផូ​ផង់​ដែល​បន្សល់ទុក​ដោយ​បុព្វបុរស​ខ្មែរយើង​កាន់តែ​ខ្លាំង​ថែមទៀត​។

​ដូច​អ្វី​ដែល​ក្រុមហ៊ុន​ ​OPPO​ ​ធ្លាប់​បាន​លើកឡើង​មែន​ ​គឺ​ពួកគេ​នឹង​ចូលរួម​ចំណែក​តូច​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​រូបភាព​វប្បធម៌​ខ្មែរ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ទាំង​នៅក្នុង​ស្រុក​ ​និង​ ​នៅ​លើឆាកអន្តរជាតិ​ ​ឲ្យ​ទាល់តែបាន​តាមរយៈ​សមាគម​ផ្លូវការ​ ​OPPO​ ​Photography​ ​Academy​ ​មួយ​នេះ​។

​ម្យ៉ាងវិញទៀត​សមាគម​នេះ ​គឺ​មាន​សុទិដ្ឋិនិយម​ ​មិន​ត្រឹមតែ​ជួយ​លើកស្ទួយ​ស្នាដៃ​អ្នកជំនាញ​ថតរូប​កម្ពុជា​ប៉ុណ្ណោះទេ​ ​ពួកគេ​នឹង​ជួយ​បណ្តុះបណ្តាល​ដល់​យុវជន​ខ្មែរ​ជំនាន់​ក្រោយដែល​ស្រលាញ់​ការ​ថតរូប​ ​មាន​ឆន្ទៈ​ថតរូប​ពិតប្រាកដ​ ​ដើម្បី​ទទួល​បាន​ឱកាស​ផ្សព្វផ្សាយ​រូបថត​ដែល​ជា​ស្នាដៃ​របស់​ពួកគេ​ទៅកាន់​ពិភពលោក​ឲ្យ​កាន់តែ​ទូលំទូលាយ​។

​ដូច្នេះ​បងប្អូន​ដែល​ចូលចិត្ត​ថតរូប​នៅចាំ​អី​ទៀត​ចូល​ទៅកាន់​ ​Page​ ​ផ្លូវការ​នេះ​ទាំងអស់គ្នា​ទៅ​ ​ដើម្បី​ ​ ​ទ​ទូល​បាន​ចំណេះដឹង​ ​និង​ ​បទ​ពិសោធ​ន៍​ថ្មី​ៗ​បន្ថែម​ពី​ក្រុម​អ្នកជំនាញ​ថតរូប​មួយ​នេះ​ ​ www.facebook.com/oppoacademykh/

អត្ថបទ៖ រក្សា