OPPO​ ​Reno​ ​10X ផលិតជាពិសេស​សម្រាប់អ្នកគាំទ្រក្រុម ​Barcelona

  • 2019-07-18 09:06:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​បន្ទាប់ពី​បាន​ប្រកាស​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​Reno​ ​10X​ ​(​60X​ ​Digital​ ​Zoom​)​ ​កាលពី​ខែមុន​នៅ​លើ​ទីផ្សារ​សកល​ ​ក៏ដូចជា​ទីផ្សារ​កម្ពុជា​យើង​ផង​ដែរ​នោះ​ ​យើង​ឃើញថា​វា​គឺជា​ភាព​ជោគជ័យ​មួយ​ផ្នែក​ធំ​របស់OPPO​។

នៅពេល​នេះ​ស្រាប់តែ​ ​OPPO​ ​បាន​បញ្ចេញ​នូវ​គម្រូ​ម៉​ឌែល​ថ្មី​មួយ​ជម្រើស​ទៀត​លើ​ ​Edition​ ​ថ្មី​ ​ដែល​ចូលរួម​សហ​កា​ជាមួយនឹង​ ​Brand​ ​ក្លិប​បាល់​ទាល់​ដ៏​ល្បីល្បាញ​ប្រចាំ​តំបន់​អឺរ៉ុប​(​ប្រទេស​អេស្ប៉ាញ​)​។

​លើក​នេះ​ ​OPPO​ ​បាន​ជ្រើស​រើ​សម៉ូ​ឌែល​ថ្មី​ ​ចេញពី​ស៊េរី​ ​Reno​ ​គឺ​ ​OPPO​ ​Reno​ ​10X​ ​Zoom​ ​មក​ភ្ជាប់​ជាមួយនឹង​ ​Logo​ ​FC​ ​Barcelona​ ​ពណ៌​មាស​ ​និង​រំលេច​ដោយ​ពណ៌​ចំរុះ​ចំនួន​ពីរ​(​ពណ៌​ប្រចាំ​ត្រកូល​ ​Blaugrana​ ​របស់​ក្លឹប​ ​Barcelona​)​ ​គឺ​ក្រហម​និង​ខៀវ​កប់​ ​ដោ​យម៉ូ​ឌែ​លនេះ​មានឈ្មោះ​ជា​ផ្លូវការ​ថា​ ​OPPO​ ​Reno​ ​10X​ ​Zoom​ ​FC​ ​Barcelona​ ​Edition​។

​លើស​ពីនេះ​ ​វា​ក៏បាន​បន្ថែម​មក​ជាមួយនឹង​ ​Theme​ ​រូប​ ​FCB​ ​ព្រមទាំង​សំលេង​រោ​ទិ៍​ ​និង​ស្រោម​ការពារ​ទូរស័ព្ទ​ ​ដែល​មាន​រូបតំណាង​របស់​ក្លឹប​បាល់ទាត់​ដ៏​ល្បី​ ​Barcelona​ ​កប់​ស៊េរី​តែម្តង។

​OPPO​ ​Reno​ ​10X​ ​Zoom​ ​FC​ ​Barcelona​ ​Edition​ ​មាន​លក្ខណៈ​សម្បតិ្ត​ដូចគ្នា​ទៅ​នឹង​ស៊េរី​ ​OPPO​ ​Reno​ ​10X​ ​ZOOM​ ​ធម្មតា​ដែរ​ ​គ្រាន់តែ​វា​មាន​រូបរាង​ទាក់ទាញ​ ​ជាមួយ​ការផលិត​មានកំណត់​ ​វា​មាន​អេក្រង់​លាត​ពេញ​ ​ទំហំ​ ​6.6​ ​អ៊ីញ​ ​ជា​ប្រភេទ​កញ្ចក់​ ​AMOLED​ ​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ​Full​ ​HD​+​ ​និង​មានកម្រិត​ ​Aspect​ ​Ratio​ ​19.5​:​9​ ឯ​ផ្ទៃ​ខាងមុខ​របស់​វា​អាច​លាត​បាន​ ​ដល់ទៅ​ ​93.1​ ​ភាគរយ​ ​និង​ការពារ​ដោយ​កញ្ចក់​ ​Gorilla​ ​Glass​ ​6​ ​ជំនាន់​ក្រោយ​ផង​ដែរ​។​

សម្រាប់​កាមេរ៉ា​ ​៣​ ​គ្រាប់​ ​នៅ​ផ្នែក​ខាងក្រោយ​ ​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មីនេះ​ ​រួមមាន​កាមេរ៉ា​ទំហំ​ ​48​ ​MP​ ​ជា​កាមេរ៉ា​មេ​ ​ប្រើ​ប្រាស់​សេន​ស័រ​ ​Sony​ ​IMX586​ ​មានកម្រិត​ ​Aperture​ ​f​/​1.7​ ​កាមេរ៉ា​ទំហំ​ ​8MP​ ​ជា​កាមេរ៉ា​ពង្រីក​មុំ​ថត​ ​ឬ​ ​(​Wide​ ​Angle​ ​Camera​)​ ​+​ ​កាមេរ៉ា​ទំហំ​ ​13MP​ ​ជា​កាមេរ៉ា​ ​Zoom​ ​ប្រវែង​វែង​ ​ឬ​ ​(​Telephoto​ ​Camera​)​ ​ជាមួយ​មុខងារ​ ​OIS​ ​(​Optical​ ​Image​ ​Stabilization​)​ ​ដើម្បី​កាត់បន្ថយ​រំ​ញ័រ​ផង​ដែរ​ ​រី​ឯកា​មេ​រ៉ា​មុខ​វិញ​នៅតែ​រក្សា​ទម្រង់​ដដែល​ទំហំ​ ​16MP​ ​អម​ដោយ​ ​Flash​ ​LED​ ​មួយ​គ្រាប់​ ​ដោយ​ផុស​ចេញ​មក​ក្រៅ​បែប​បញ្ឆិត​ដូច​ទ្វារ​ថ​យន្ត​ស្ព​ត​តម្លៃ​ថ្លៃ​។

​សូម​បញ្ជាក់​ថា​កាលពី​ប៉ុន្មាន​ខែមុន​ ​OPPO​ ​បាន​បញ្ចេញ​ម៉ូ​ឌែល​ ​F11​ ​Pro​ ​Avengers​ ​Limited​ ​Edition​ ​ធ្វើឲ្យ​រង្គោះ​រង្គើរ​ ​Fan​ ​Marvel​ ​ដណ្តើម​គ្នា​ទិញ​ឡើង​អស់ពី​ស្តុក​តែម្តង​!​ ​ចាំ​មើល​លើក​នេះ​វិញ​ថា​តើ​ ​Reno​ ​10X​ ​Zoom​ ​FC​ ​Barcelona​ ​Edition​ ​នឹង​បង្កើត​ការ​ភ្ញាក់ផ្អើល​អ្វីខ្លះ​ដល់​ ​Fan​ ​Barcelona​ ​គ្រប់ទិសទី​​?​

​ហើយ​សាក​ទាយ​ថា​វា​នឹង​មក​ស្រុកខ្មែរ​ឬ​អត់​?​ ​ហើយ​វា​មានតម្លៃ​ដូច​ ​Reno​ ​10X​ ​ធម្មតា​ឬទេ​?​ ​ព្រោះ​សូម្បីតែ​ ​Admin​ ​មើល​ហើយ​សឹងតែ​ទ្រាំមិនបាន​ផង​៕​ ​

អត្ថបទ៖ រក្សា