តាំង​ពី Pep ចេញ​ទៅ Barca ប្ដូរ​គ្រូ​ប៉ុន្មាន​ហើយ?

  • 2019-07-18 13:33:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈដ្ឋាន​បាល់ទាត់​ទូទៅ​ប្រាកដ​ជា​ជ្រាប​ហើយ​ថា លោក Pep Guardiola បាន​ដឹកនាំ​ជោគជ័យ​ខ្លាំង​មែនទែន​នៅ​ក្លឹប Barcelona ដោយ​បាន​ឈ្នះ​ពាន UEFA Champions League ចំនួន ២​ដង (២០០៩ និង​ ២០១១) តែ​អ្វី​ដែល​ពិសេស​នោះ​គឺ ឈ្នះ​ពាន ៦​ ក្នុង​មួយ​រដូវ​កាល (២០០៩)។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ក៏​បាន​ចាកចេញ​ពី​ក្លឹប Barcelona នៅ​ឆ្នាំ​២០១២​ ហើយ​បន្ត​ដំណើរ​ទៅ​ដឹកនាំ​នៅ​អាល្លឺម៉ង់ រួច​ក៏​មក​ដល់​អង់គ្លេស​នៅ​ឆ្នាំ២០១៦។ ក្រោយ​ពី​លោក​ចេញ​ពី​ Barcelona ក្លឹប​កាតាឡាន់​មួយ​នេះ​បាន​ប្ដូរ​គ្រូ​បង្វឹក​ចំនួន ៤​រូប​ហើយ​។

Luis Enrique

ក្រោយ Pep ចេញ​ភ្លាម ក្លឹប​បាន​តែងតាំង​លោក Francesc Tito Vilanova ប៉ុន្តែ​ដោយ​សារ​មាន​ជំងឺ​ប្រចាំ​កាយ លោក​ក៏​បាន​លាលែង​នៅ​ឆ្នាំ​២០១៣ ហើយ​លោក​ក៏​ទទួល​មរណភាព​មួយ​ឆ្នាំ​ក្រោយ ដោយ​ជំងឺ​មហារីក។ បន្ទាប់​មក Gerardo Tata Martino ក៏​ឡើង​មក​បន្ត ប៉ុន្តែ​លោក​ក៏​បាន​ចែក​ផ្លូវ​ជាមួយ​ក្លឹប ក្រោយ​បរាជ័យ​ក្នុង​ពាន​ធំៗ​ទាំង​ ៣ នៅ​រដូវ​កាល ២០១៣/១៤។

បន្ត​មក​ទៀត​គឺ​លោក Luis Enrique ដែល​ដឹកនាំ​ពី​ឆ្នាំ២០១៤ ដល់​ឆ្នាំ​២០១៧។ លោក​បាន​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន​ចំនួន ៥ នៅ​រដូវ​កាល​ដំបូង​របស់​លោក។ លោក​លាលែង​ពី​តំណែង​នៅ​ឆ្នាំ​២០១៧ ក្រោយ​ពី​បរាជ័យ​ក្នុង​ UEFA Champions League។

Ernesto Valverde

ពី​ឆ្នាំ​២០១៧ រហូត​ដល់​បច្ចុប្បន្ន លោក Ernesto Valverde បាន​ឡើង​មក​បន្ត​។ ការ​ដឹកនាំ​ក្លឹប​របស់​លោក ហាក់​បី​ដូច​ជា​ជោគជ័យ​ខ្លាំង​នៅ​ក្នុង​ស្រុក ប៉ុន្តែ​ក្នុង​កម្មវិធី​ទ្វីប​អឺរ៉ុប​វិញ លោក​បាន​ដឹកនាំ​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ប៉ុណ្ណោះ៕

ប្រភព៖ FC Barcelona   ប្រែ​សម្រួល៖ ហ៊ីម រស្មី