ឡាន​ប៉ូលីស​​ ល្បឿន​លឿន​បំផុត​ទាំង​ ១០ ​សម្រាប់​ប្រតិបត្តិការ​ប្រដេញ​ជន​ល្មើស

  • 2019-07-19 04:12:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទល្មើស មិនថាបណ្ដាប្រទេសជឿនលឿន ឬកំពុងអភិវឌ្ឍន៍នោះទេ សុទ្ធតែកើតមានសឹងរាល់ថ្ងៃ។ យ៉ាងណាមិញ ថ្ងៃនេះ Sabay នឹងណែនាំឲ្យស្គាល់ រថយន្ត​ប្រដេញ​​ សម្រាប់ចាត់ការលើបទល្មើសទាំងនោះ នៅប្រទេសជឿនលឿនទាំង ១០ ខាងក្រោមនេះ ពិតជាលឿនខ្លាំងមែនទែន។

​​១០)​ ​រថយន្ត​ប៉ូលីស​ក្រុង​ម៊ែនប៊ល​ ​ប្រទេស​អូស្ត្រាលី

​-Holden (HSV GTS ឆ្នាំ ២០១៣)

​​-បំពាក់​ដោយ​ម៉ាស៊ីន​ V8 Supercharged ចំណុះ​ ៦,២ លីត្រ

​-​អាច​រត់​បាន​ល្បឿន​អតិបរមា ​៣០០ គ.ម/ម៉

​-មាន​ល្បឿន​ស្ទុះ​ជាន់​ពី ០ ទៅ ១០០ គ.ម/ម៉ ​ចំណាយ​ពេល​តែ ៤,៣ ​វិនាទី​

-តម្លៃ​​ខ្ទង់​ប្រមាណ​ជា ៩ ២៩៩០ ដុល្លារ។

៩) ​ ​រថយន្ត​ប៉ូលីស​នៅ​ប្រទេស​អូស្តា្រលី

-Volvo ម៉ូឌែល​ S60 Polestar ​ឆ្នាំ​ ២០១៥

-​បំពាក់​ដោយ​ម៉ាស៊ីន​ V6 Turbocharged ចំណុះ​ ៣,០ លីត្រ

​-​អាច​រត់​បាន​ល្បឿន​អតិបរមា ​២៤៩ គ.ម/ម៉

​-មាន​ល្បឿន​ស្ទុះ​ជាន់​ពី ០ ទៅ ១០០ គ.ម/ម៉ ​ចំណាយ​ពេល​តែ ៤,៩ ​វិនាទី​

​-តម្លៃ​​ខ្ទង់​ប្រមាណ​ជា ៣ ៨៩០០ ដុល្លារ។​

៨) ​រថយន្ត​ប៉ូលីស​ក្រុង​ ​នៅ​ប្រទេស​អ៊ីតាលី

-​Alfa Romeo ម៉ូឌែល​ Giulia QV Carabinieri ឆ្នាំ ២០១៦

​​-​បំពាក់​ដោយ​ម៉ាស៊ីន​ QV V6 Twin-turbo ចំណុះ ២,៦ លីត្រ​

​-​អាច​រត់​បាន​ល្បឿន​អតិបរមា ​៣០៧ គ.ម/ម៉

​-មាន​ល្បឿន​ស្ទុះ​ជាន់​ពី ០ ទៅ ១០០ គ.ម/ម៉ ​ចំណាយ​ពេល​តែ ៣,៩ ​វិនាទី

-តម្លៃ​​ខ្ទង់​ប្រមាណ​ជា ៨៩ ០០០ ដុល្លារ។

៧) ​រថយន្ត​ប៉ូលីស​ នៅ​ប្រទេស​អាល្លឺម៉ង់

-Mercedes-Benz ម៉ូឌែល Brabus Rocket ឆ្នាំ ២០០៦

-​បំពាក់​ដោយ​ម៉ាស៊ីនM275 V12 twin turbo​ ទំហំ​ ៦,2 លីត្រ

-​អាច​រត់​បាន​ល្បឿន​អតិបរមា ​៣៦៦ គ.ម/ម៉

-​មាន​ល្បឿន​ស្ទុះ​ជាន់​ពី ០ ទៅ ១០០ គ.ម/ម៉ ​ចំណាយ​ពេល​តែ ៣,២ ​វិនាទី​

-តម្លៃ​​​ប្រមាណ​ជា​ ៥៨០ ០០០ ​ដុល្លារ។

៦) ​រថយន្ត​ប៉ូលីស​នៅ​ប្រទេស​អូស្ត្រាលី​

​-​Porsche ម៉ូឌែល​ ​​991 Carrera ​ឆ្នាំ ២០១៧​

​​-​បំពាក់​ដោយ​ម៉ាស៊ីន​ Flat-6 Turbocharged ចំណុះ​ ៣,៨ ​លីត្រ​

​-​អាច​រត់​បាន​ល្បឿន​អតិបរមា ​៣១៨ គ.ម/ម៉

​-មាន​ល្បឿន​ស្ទុះ​ជាន់​ពី ០ ទៅ ១០០ គ.ម/ម៉ ​ចំណាយ​ពេល​តែ ២,៩ ​វិនាទី​

-តម្លៃ​​ខ្ទង់​ប្រមាណ​ជា ៨៣ ០០០ ដុល្លារ។

​៥) ​រថយន្ត​ប៉ូលីស​នៅសហរដ្ឋ​អាមេរិក​

​-Dodge Charger ​ម៉ូឌែល​ Pursuit ​ឆ្នាំ​ ២០១៨

​​-​បំពាក់​ដោយ​ម៉ាស៊ីន​ V8 HEMI ចំណុះ ៥,៧ ​លីត្រ(AWD)​

​-​អាច​រត់​បាន​ល្បឿន​អតិបរមា ២​៧០ គ.ម/ម៉

​-មាន​ល្បឿន​ស្ទុះ​ជាន់​ពី ០ ទៅ ១០០ គ.ម/ម៉ ​ចំណាយ​ពេល​តែ ៣,៨ ​វិនាទី​

-តម្លៃ​​ខ្ទង់​ប្រមាណ​ជា ៣៩ ៨១៥ ដុល្លារ។

៤) ​រថយន្ត​ប៉ូលីស​ក្រុង​ឌូបៃ ​ប្រទេស​អារ៉ាប់​រួម​​

-Aston Martin ម៉ូឌែល​ One-77(limited edition) ឆ្នាំ ២០១២ ​​

​​-​បំពាក់​ដោយ​ម៉ាស៊ីន​ DOHC ស៊ី​ឡាំង ៤ ​V12 ​ចំណុះ​ ៦,០ ​លីត្រ​ ​ -​អាច​រត់​បាន​ល្បឿន​អតិបរមា ​៣២១ គ.ម/ម៉

​-មាន​ល្បឿន​ស្ទុះ​ជាន់​ពី ០ ទៅ ១០០ គ.ម/ម៉ ​ចំណាយ​ពេល​តែ ៣,៥ ​វិនាទី​

-តម្លៃ​​ខ្ទង់​ប្រមាណ​ជា ១,៤ ​លាន​ដុល្លារ។

៣) ​រថយន្ត​ប៉ូលីស​ក្រុង​ឌូបៃ ​ប្រទេស​អារ៉ាប់​រួម

-Ferrari FF ឆ្នាំ ២០១៣ ​

-​បំពាក់​ដោយ​ម៉ាស៊ីន​ ​V12 ចំណុះ ៦,៣ លីត្រ​​

​-​អាច​រត់​បាន​ល្បឿន​អតិបរមា ​៣៣៤ គ.ម/ម៉

​-​មាន​ល្បឿន​ស្ទុះ​ជាន់​ពី​ ០ ​ទៅ​ ១០០ គ.ម/ម៉ ​ចំណាយ​ពេល​តែ​ ៣,៧ ​វិនាទី​

​-តម្លៃ​​ខ្ទង់​ប្រមាណ​ជា​ ៣០០ ០០០ ដុល្លារ។

​២) ​រថយន្ត​ប៉ូលីស​ទីក្រុង​រ៉ូម ​នៅ​ប្រទេស​អ៊ីតាលី​

-Lamborghini ម៉ូឌែល Huracán ​ឆ្នាំ ២០១៧ ​​

​​-​បំពាក់​ដោយ​ម៉ាស៊ីន​ V10 ចំណុះ ៥,២ ​លីត្រ​

​-​អាច​រត់​បាន​ល្បឿន​អតិបរមា ​៣២៥ គ.ម/ម៉

​-មាន​ល្បឿន​ស្ទុះ​ជាន់​ពី ០ ទៅ ១០០ គ.ម/ម៉ ​ចំណាយ​ពេល​តែ ៣,២ ​វិនាទី​

-តម្លៃ​​ខ្ទង់​ប្រមាណ​ជា ២០០ ០០០ ដុល្លារ។

​១) ​រថយន្ត​ប៉ូលីស​ក្រុង​ឌូបៃ ​ប្រទេស​អារ៉ាប់​រួម

​-Bugatti ម៉ូឌែល​ Veyron ឆ្នាំ ២០១៧

-​បំពាក់​ដោយ​ម៉ាស៊ីន​ W16 quad-turbocharged ចំណុះ ៨,៥០ លីត្រ

​-​អាច​រត់​បាន​ល្បឿន​អតិបរមា ​៤៣១ គ.ម/ម៉

​-មាន​ល្បឿន​ស្ទុះ​ជាន់​ពី ០ ទៅ ១០០ គ.ម/ម៉ ​ចំណាយ​ពេល​តែ ២,៥ ​វិនាទី​

​-​តម្លៃ​​ប្រមាណ​ជា ៤ លាន​ដុល្លារ។

​ចំណាត់​ថ្នាក់​នេះ ​មិន​មែន​ទើប​តែ​ជាប់​នោះ​ទេ ​ក្រុង​ឌូបៃ​ ​មាន​រថយន្ត​ប្រដេញ​ល្បឿន​លឿន​ច្រើន​ជាង ១៤​ គ្រឿង​តាំង​ពី​ឆ្នាំ​ ២០១៣ ​មក​ម្ល៉េះ​ដូច​ជា Lamborghini Gallardo LP560-4 ឆ្នាំ ២០១៣, Aston Martin One-77(limited edition), Lamborghini Aventador, Porsches, BMW i8s , Bentley Continental GTនិង Ferrari FF ជា​ដើម​៕

ប្រភព៖ YouTube | Carmudi   ប្រែ​សម្រួល៖ រក្សា