Pep៖ Sane អាច​ឈាន​ដល់​កម្រិត​កំពូល​នៅ​ Man City

  • 2019-07-19 04:27:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ Leroy Sane ឲ្យ​បន្ត​នៅ​ជាមួយ​​ Manchester City ដោយ​អះអាង​ថា​ក្លឹប​នឹង​ជួយ​ Sane ឲ្យ​ឈាន​ដល់​កម្រិត​កំពូល​បាន។​

ការ​និយាយ​បែប​នេះ​របស់​អ្នក​ចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​បន្ទាប់​ពី​ Sane ត្រូវ​ Bayern Munich ចាប់​អារម្មណ៍​នាំ​ទៅ​លេង​នៅ​ Bundesliga ស្រប​ពេល​សាមី​កីឡាករ​ក៏​​ចង់​ទៅ​លេង​នៅ​ប្រទេស​កំណើត​វិញ​ដែរ។​ ខ្សែ​បម្រើ​វ័យ​២២​ឆ្នាំ​បាន​ជួយ​ Manchester City ឈ្នះ​ West Ham ៤-១ ក្នុង​ការ​ប្រកួត​ Premier League Asia កាល​ពី​ថ្ងៃ​ពុធ។​​

Pep បាន​និយាយ​ពី​ Sane ដែល​ស៊ុត​បាន​១៦​គ្រាប់​កាល​ពី​រដូវ​កាល​មុន​ថា៖ "ខ្ញុំ​បាន​និយាយ​ច្រើន​ដង​ហើយ​ គឺ​ចង់​ឲ្យ​កីឡាករ​នៅ​ទី​នេះ​រីករាយ​ និង​ពួក​យើង​អាច​ជួយ​ Sane ឲ្យ​ឈាន​ដល់​កម្រិត​កំពូល​ដែល​រូប​គេ​ចង់​បាន។​ Sane គឺ​ជា​កីឡាករ​ដ៏​ល្អ​ និង​មាន​សក្ដានុពល"៕​

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ រ័ត្ន