Marvel បង្ហាញភាពយន្តថ្មីចំនួន ៥ សម្រាប់បញ្ចាំងពីឆ្នាំ ២០២០ ដល់ ២០២១
- 2019-07-21 03:32:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Marvel បង្ហាញភាពយន្តថ្មីចំនួន ៥ សម្រាប់បញ្ចាំងពីឆ្នាំ ២០២០ ដល់ ២០២១
ចន្លោះមិនឃើញ
ក្នុងកម្មវិធី Comic-Con ដែលធ្វើឡើងកាលពីថ្ងៃសៅរ៍ លោក Kevin Feige បានបង្ហាញអំពីដំណឹងផ្លូវការជុំវិញ Phase 4 (ដំណាក់កាលទីបួន) នៃសែស្រឡាយភាពយន្តក្នុងពិភព MCU។ កាលវិភាគនៃ Phase 4 របស់ Marvel មានដូចខាងក្រោមនេះ ៖
ការចុះផ្សាយរបស់ Hollywood Reporter កាលពីខែកក្កដាឆ្នាំមុន បានឲ្យដឹងថា Cate Shortland នឹងជាអ្នកដឹកនាំរឿងទោលរបស់ Black Widow ដែលក្នុងរឿងនេះរៀបរាប់អំពីរឿងរ៉ាវកើតមានមុនព្រឹត្តិការណ៍នៃ “The Avengers” ឆ្នាំ ២០១២។
ភាពយន្តនេះនឹងមានបង្ហាញមុខតួអង្គថ្មីៗជាច្រើន មិនធ្លាប់លេខមុខក្នុង MCU នាពេលកន្លងមក ដែលមានដូចជា Angelina Jolie, Richard Madden, Kumail Nanjiani, Lauren Ridloff, Brian Tyree Henry, Salma Hayek និង Don Lee ជាដើម។
Destin Daniel Cretton នឹងជាអ្នកដឹកនាំភាពយន្តមួយនេះ ដែលមានដើរតួដោយ Simu Liu, Awkwafina និង Tony Leung ផងដែរ។
អ្នកដឹកនាំវគ្គដំបូងនៃ "Doctor Strange” បានវិលត្រឡប់មកវិញដើម្បីដឹកនាំវគ្គថ្មី ហើយលោកបាននិយាយថានឹងផលិតភាពយន្តបែបរន្ធត់ដំបូងរបស់ MCU។ Benedict Cumberbatch នឹងត្រឡប់មកដើរតួជា Doctor Strange វិញ ហើយក៏មានវត្តមាន Scarlet Witch សម្ដែងដោយ Elizabeth Olsen ផងដែរ។
Chris Hemsworth ទទួលបានការថតភាពយន្ត "Thor” វគ្គទីបួន ដែលនឹងដឹកនាំការថតដោយលោក Taika Waititi ដែលជាអ្នកដឹកនាំកាលពីវគ្គ "Thor: Ragnarok”។ Tessa Thompson ក៏នឹងវិលត្រឡប់មកដើរតួ Valkyrie ហើយក៏លេចចេញវត្តមាន Natalie Portman ម្ដងទៀតផងដែរ។
ក្រៅពីភាពយន្តខ្នាតធំ លោក Kevin Feige ក៏បាននិយាយអំពីភាពយន្តជាស៊េរីសម្រាប់ចាក់បញ្ចាំងលើសេវាកម្ម Disney Plus ផងដែរ ដែលមានដូចជា ៖ Falcon and the Winter Soldier, WandaVision និងភាពយន្តជាស៊េរីរបស់ Loki ដើរតួដោយ Tom Hilddleston ជាដើម៕
ចុចអាន ៖