ត្រាំ សួរណាសាថា៖ «ហើយម៉េចបានជាយើងមិនទៅជាន់ដីភពអង្គារតែម្តងទៅ?»
- 2019-07-21 04:19:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រាំ សួរណាសាថា៖ «ហើយម៉េចបានជាយើងមិនទៅជាន់ដីភពអង្គារតែម្តងទៅ?»
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសួរទៅអង្គការណាសាថា ហេតុអ្វីបានជាអ្នកអវកាសមិនអាចធ្វើដំណើរដោយត្រង់ឆ្ពោះទៅជាន់ដីភពអង្គារតែម្តងទៅ ចាំបាច់ទៅភពព្រះចន្ទមុនសិនធ្វើអ្វី។ លោកសួរដូច្នេះក្នុងកិច្ចប្រជុំមួយទៅកាន់លោក Jim Bridenstine ប្រធានអង្គការណាសា កាលពីថ្ងៃ១៩ ខែកក្កដាកន្លងទៅ ក្នុងអំឡុងអាមេរិកប្រារព្ធខួបលើកទី៥០នៃការបាញ់បង្ហោះអាប៉ូឡូទី១១ ទៅភពព្រះចន្ទ។
លោក Bridenstine បានឆ្លើយតបថា ភពព្រះចន្ទគឺជាមូលដ្ឋានមួយសម្រាប់បន្តដំណើរទៅភពអង្គារ ពោលគឺការចុះចតនៅភពព្រះចន្ទ នឹងអនុញ្ញាតឱ្យអង្គការណាសា អាចធ្វើតេស្តបច្ចេកវិទ្យាដែលត្រូវការសម្រាប់ការរក្សាជីវិតអ្នកអវកាស និងបន្ថែមពេលវេលាក្នុងការស្នាក់នៅភពអង្គារ។
មេអង្គការណាសាលើកឡើងយ៉ាងដូច្នេះថា៖ «នៅពេលយើងទៅភពអង្គារ យើងនឹងនៅទីនោះក្នុងរយៈពេលវែង ដូច្នេះយើងត្រូវការរៀនពីរបៀបរស់នៅ និងធ្វើការនៅភពមួយផ្សេងទៀតសិន»។
កាលពីថ្ងៃចន្ទកន្លងទៅ លោក Bridenstine ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានដែរថា បេសកកម្មទៅភពអង្គារអាចនឹងធ្វើឡើងនៅដើមឆ្នាំ២០៣៣៕