អនុប្រធាន Huawei បញ្ជាក់ថា Hongmeng OS មិនមែនសម្រាប់ទូរសព្ទនោះទេ
- 2019-07-22 04:19:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុប្រធាន Huawei បញ្ជាក់ថា Hongmeng OS មិនមែនសម្រាប់ទូរសព្ទនោះទេ
ចន្លោះមិនឃើញ
Hongmeng OS ត្រូវបានគេរំពឹងទុកជារឿយៗថាជាប្រព័ន្ធប្រតិបត្តិការដែល Huawei បង្កើតឡើងសម្រាប់ជំនួសឲ្យ Android ប៉ុន្តែជាក់ស្ដែងទៅ ក្រុមហ៊ុនមានផែនការផ្សេងពីនេះ។
Catherine Chen សមាជិកក្រុមប្រឹក្សាភិបាល និងអនុប្រធាន Huawei បានបញ្ជាក់ថា Hongmeng OS មិនមែនបង្កើតឡើងក្នុងគោលបំណងជំនួស Android នោះទេ វាបង្កើតសម្រាប់ប្រើប្រាស់លើមុខជំនួញ និងបច្ចេកវិទ្យា IoT។ អនុប្រធានរូបនេះបានបង្ហាញដំណឹងនៅក្នុងកម្មវិធីតុមូលមួយ នៅទីក្រុង Brussels ប្រទេសបែលហ្សិក។
Hongmeng OS ត្រូវបានចុះកម្មសិទ្ធបញ្ហាកាលពីថ្មីៗកន្លងទៅនេះ ប៉ុន្តែតាំងពីដើមឡើយពីវាបង្កើតឡើងក្នុងគោលបំណងសម្រាប់ប្រើក្នុងលក្ខណៈជាសហគ្រាស និងបានអភិវឌ្ឍន៍មុនការពិភាក្សាពីការជំនួស Android ទៅទៀត ដែលកើតមានក្រោយពីសង្គ្រាមអាមេរិក និងចិនបានផ្ទុះឡើង។
លោកស្រីបានបញ្ជាក់ដែរថា OS របស់ Huawei មួយនេះ មានកម្រិត Latency ទាបខ្លាំងបើសិនប្រៀបធៀបនឹងប្រព័ន្ធប្រតិបត្តិការលើស្មាតហ្វូន៕
ចុចអាន៖