រឿងភាគកូរ៉េទាំង៤ ដែលអ្នកមិនគួររំលង នៅខែកក្កដានេះ
- 2019-07-23 02:35:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងភាគកូរ៉េទាំង៤ ដែលអ្នកមិនគួររំលង នៅខែកក្កដានេះ
ចន្លោះមិនឃើញ
ដល់ពេលត្រូវសម្រាកពីការងារ និងកិច្ចការរបស់សាលាដាក់ឲ្យហើយមែនទេ? ហើយក៏ដល់ពេល សាលាឈប់រយៈពេលយូរគួរសមដែរ។ តោះដល់ពេលសម្រាប់ខ្លួនឯង ក្នុងការចំណាយពេលមើលរឿងភាគកូរ៉េ ដែលនឹងត្រៀមចេញនាពេលខាងមុខនេះ។ ថ្ងៃនេះ យើងនឹងណែនាំលោកអ្នកពីរឿងភាគកូរ៉េទាំង៤ដែលអ្នកមិនគួររំលង ក្នុងឧកាសដ៏ល្អមួយនេះ។
១.Hotel De Luna
រឿងនេះនិយាយពីនារីម្នាក់ ត្រួវបានជាប់ឲ្យគ្រប់គ្រងនៅក្នុងសណ្ឋាគារមួយឈ្មោះថា HotelDe Luna អស់រយៈពេលជាច្រើនឆ្នាំ ដោយគ្មានការស្លាប់អ្វីទាំងអស់។ ហើយនេះអាថ៌កំបាំងមួយមិនអាចដោះស្រាយបាន ជាហេតុធ្វើអោយមានតូប្រុសម្នាក់ទៀត ជាអ្នកគ្រប់គ្រងលំដាប់មួយនៅបណ្តាសណ្ឋាគារធំៗ ប៉ុន្តែបែរជាត្រួវជាប់ពាក្យសន្យាមួយជាមួយម្ទាស់សណ្ឋាគារដ៏ស្រស់ស្អាត ថានឹងត្រូវគ្រប់គ្រង់នៅទីនោះ។ អ្វីដែលចម្លែកនោះ នៅទីនោះមានអ្វីម៉្យាង ដែលតួប្រុសមិនចង់ទៅធ្វើការវិញ។ នៅក្នុងរឿងនេះសម្តែងដោយ IU ជាម្ទាស់សណ្ឋាគារ និង តូប្រុស Yeo Jin Goo។
២. Rookie Historian Goo Hae Ryung
រឿងថ្មីរបស់ MBC លើកនេះបាននាំយករឿងបែបប្រវត្តិរបស់កូរ៉េ នៅសម័យទី១៩ ដែលនិយាយពីប្រវត្តិសាស្រ្តរបស់នារីម្នាក់នៅសម័យនោះ ក្នុងការចង់ផ្លាស់ប្តូរជោគវាសនារបស់ខ្លួន ប៉ុន្តែត្រួវបានជូបរាជ្យបុត្រម្នាក់ មានរឿងសំងាត់របស់ខ្លួនមិនអាចប្រាប់បាន។ រឿងនេះក៏ កំពុងតែចាក់ផ្សាយផងដែរ។ សម្តែងដោយ Cha Eun Woo ជារាជ្យបុត្រ និងSin se Kyung។
៣. Level Up
រឿងនេះនិយាយពីការធ្វើការនៅក្នុងក្រុមហ៊ុនហ្គេមមួយ ក្នុងការអភិវឌ្ឍន៏វាឲ្យកាន់តែទទួលស្គាល់ ប៉ុន្តែត្រួវបានជូបជាមួយបរុសម្នាក់ ដែលមានចិត្តត្រជាក់ក្នុងការបញ្ចេញកាយវិកាយ។ ហើយពូកគេក៏ជួបគ្នាបង្កើតជាបរិយាកាសរឿងមួយនេះកាន់តែមានភាព Romantic និងកំប្លែងថែមទៀតផង។ សម្តែងដោយតូអង្គ Sung Hoon និង Han Bo Reum។
៤. Moment at 18
រឿងរបស់ JTBC នេះនិយាយពីជីវិតនៅវ័យ១៨ឆ្នាំរបស់ម្នាក់ៗ ដែលអ្នកណាក៏ធ្លាប់ជួបប្រទេះ ស្ទើរគ្រប់គ្នាទាំងអស់នៅក្នុងវ័យមួយនេះ។ បានបង្ហាញពីជិវិតជាយុវវ័យ ត្រួវជួបនឹងប្រឈមមុខនឹងអ្វីខ្លះ ដែលខ្លួនគួរតែដោះស្រាយ។ រឿងនេះសម្តែងដោយ Kim Hyang Gi និង Ong Seong Woo៕
ចុចអាន៖