HyunA ត្រូវមហាជនហៅថា "មិនថ្លៃថ្នូរ" ព្រោះស្លៀកពាក់​សិចស៊ីខ្លាំងលើឆាក (វីដេអូ)

  • 2019-07-23 03:13:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មហាជន​កូរ៉េ​ខាង​ត្បូង​មួយ​ចំនួន​បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ ចំពោះ​ជម្រើស​សំលៀកបំពាក់​ដែល​តារា​ចម្រៀង​ទោល HyunA បាន​ស្លៀក​ពេល​ឡើង​សម្ដែង​ក្នុង​កម្មវិធី​ចម្រៀង​មួយ​នៅ​ទីក្រុង​សេអ៊ូល​កាល​ពី​ថ្ងៃ​អាទិត្យ។

តារា​សិច​ស៊ី​រូប​នេះ​បាន​​ពាក់​អាវ​​កាក់​ពណ៌​ផ្កាឈូក និង​ខោ​​ខ្លី​​ជា​ឈុត​នឹង​អាវ ដែល​នាំ​ឲ្យ​មហាជន​មួយ​ចំនួន​​ប្រើ​ពាក្យ "មិន​ថ្លៃ​ថ្នូរ" ពណ៌នា​លើ HyunA ហើយ​នៅ​លើ​ឆាក​​តារា​រូប​នេះ​បាន​បញ្ចេញ​អាកប្បកិរិយា​​ស្រៀវ​ស្រើប​ទៀត​ផង។

មតិ​ជា​ច្រើន​បាន​វាយ​ប្រហារ​ថា​ HyunA ចង់​បាន​ចំណាប់​អារម្មណ៍​ខ្លាំង​ពេក ដោយ​មិន​ខ្វល់​​ថា​សំលៀកបំពាក់​របស់​ខ្លួន​សិច​ស៊ី​ជ្រុល ហើយ​ការ​សម្ដែង​នេះ​មិន​សមរម្យ​ចំពោះ​កុមារ​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ទស្សនិកជន។ មាន​ខ្លះ​យល់​ថា​ផលិតកម្ម P-Nation ដែល​ជា​ជម្រក​ថ្មី​របស់ HyunA អាច​ណែនាំ​នាង​ឲ្យ​ទាមទារ​ការ​ចាប់​អារម្មណ៍​តាម​វិធី​នេះ។

ទស្សនា​វីដេអូ​នៃ​ការ​សម្ដែង​របស់ HyunA ក្នុង​កម្មវិធី ដូច​ខាង​ក្រោម ៖​ ​

ចុចអាន ៖

ប្រភព៖ Straits Times   ប្រែ​សម្រួល៖ សុខហេង