TForce ​នាំ​ចូល​ផលិត​ផល​ពាណិជ្ជកម្ម​​អេឡិចត្រូនិច​ចុង​ក្រោយ​​​

  • 2019-07-24 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ TForce ​បាន​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​ម្សិល​ម្សិញ​នៅ​ សណ្ឋាគារ​ សុខា​​​ ភ្នំពេញ​ ក្នុង​គោល​បំណង​ប្រកាស​​ពីការ​នាំ​ចូល​ និង​ចែក​ចាយ​ផលិត​ផល​​កីឡា​ផលិត​ពី​ថ្ម​ធម្មជាតិ​ (Tourmaline)​ ដែល​ជា​បច្ចេក​វិទ្យា​ចុង​ក្រោយ​​របស់​​សហរដ្ឋ​អាមេរិក​​។​

​ពិធី​​សម្ពោធ​ជា​ផ្លូវ​ការ​នេះ​ ​មាន​ការ​​ចូល​រួម​ជា​កិតិ្តយសពី​ ឯក​ឧត្តម​ Sudirman Haseng​ ឯកអគ្គរដ្ឋ​ទូត​​ឥណ្ឌូនេស៊ី​ និង​លោក​ជំទាវ​ លោក​ Wong Kok Wai អគ្គ​នាយក​ធនាគារ RSI​ លោក Boerhan Sofian ​ស្ថាបនិក​ក្រុម​ហ៊ុន​ TForce  កញ្ញា Kamalia Sofian  អគ្គ​នាយក​​ក្រុម​ហ៊ុន TForce  អន្តរជាតិ​ លោក Adamo Sallustro  ប្រធាន​​​គ្រប់​គ្រង​ផ្នែក​​ទីផ្សារ​ខាង​​​អ៊ឺរ៉ុប​​ ​​ លោក​ ព្រំ​ សំណាង​ ប្រធាន​តំបន់​ប្រចាំ​ប្រទេស​កម្ពុជា ​ ព្រម​ទាំង​ថ្នាក់​គ្រប់​គ្រង​ជាន់​ខ្ពស់​​ក្រុមហ៊ុន​ TForce ​ដទៃៗ​ទៀត​ពី​ប្រទេស​ឥណ្ឌូនេស៊ី ​កញ្ញា Santy ​និង​ប្រទេស​មីយ៉ាន់​ម៉ា​ លោក​ Myint Aung ។​

​TForce ​​​ជា​ក្រុម​ហ៊ុន​ដែល​ចែក​ចាយ​ផលិត​ផល​សុខ​ភាព​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមអ្នក​ជំនួញ​ដ៏​ជំនាញ​ និង​មាន​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​ ដែល​ផ្តោត​លើ​ការ​​​បង្កើត​​​ឱកាស​ទីផ្សារ​ដល់​ដៃ​គូ​ជាមួយអតិថិជន​ តាម​រយៈ​យុទ្ធ​សាស្ត្រ​ជំនួញ​​​​​ថ្មីៗ​​លើ​ប្រព័ន្ធ​អ៉ីនធើ​ណេត​​​​​​ ហើយ​សព្វ​ថ្ងៃ​​ក្រុមហ៊ុន​ TForce ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​​​ក៏ទទួល​បាន​អ្នក​ចែក​ចាយ​បន្ត​​ក្នុង​តំបន់​ជាង​ ១,០០០​នាក់​​​នៅ​ទូទាំង​ប្រទេស។​

លោក​ Boerhan Sofian​ ស្ថាបនិក​ក្រុម​ហ៊ុន​ TForce ​បាន​មាន​ប្រសាសន៍​ថា៖ «​ក្នុង​នាម​​​ជា​ថ្នាក់​ដឹក​នាំ​ម្នាក់​ ខ្ញុំ​ពិត​ជា​រីករាយ​ដែល​បាន​មើល​ឃើញ​ពី​ភាព​​រីក​ចម្រើន​លូត​លាស់​ដ៏​ខ្លាំ​ង​ក្លា​របស់​ក្រុមហ៊ុន​ TForce ​ដែល​ត្រូវ​បាន​បង្កើត​​ឡើង​ដោយ​​​អ្នក​ជំនួញ​មួយ​ក្រុម​ក្នុង​សហរដ្ឋអាមេរិចក ដែល​មាន​ទស្សនៈ​វិស័យ​ផ្តោត​​លើ​ពាណិជ្ជកម្ម​​អេឡិច​ត្រូនិច​​​ (E-Commerce) ​និង​ឈរ​លើទីផ្សារ​ប្រកួត​ប្រជែង​លំដាប់​អន្តរជាតិ»។​

លោក​បាន​បន្ថែម​ថា​ TForce មិន​មែន​ត្រឹម​តែ​ក្រុម​ហ៊ុន​លក់​ផលិត​ផល​ធម្ម​តា​ប៉ុណ្ណោះ​ទេ​ តែ​ TForce គឺ​ជា​​អ្នក​​ផ្តល់​ដំណោះ​ស្រាយ​​​លើ​ជំនួញ​អេឡិច​ត្រូនិច (E-Shop) គួរ​ជាទី​ទុក​ចិត្ត​ ដែល​នឹង​ជួយ​អតិថិ​ជន​ទទួល​បាន​នូវ​​ចំណូល ​​និង​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​​​។​

លោក​ ព្រំ​​ សំណាង​ ប្រធាន​តំបន់​ប្រចាំ​ប្រទេស​កម្ពុជា ​បានមាន​ប្រសាសន៍​ថ្លែងថា ​មាន​ជំនឿ​ទុក​ចិត្ត​លើ​ក្រុម​ការងារ​​ ​​ក្នុង​ការ​ចែក​ចាយ​បន្ត​នូវ​ផលិត​ផល​ដ៏​មាន​អត្ថប្រយោជន៍​មួយ​នេះ​។​ លោក​បន្ថែម​ថា​៖ «ខ្ញុំ​​​​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​ការនាំចូល​ផលិត​ផល​មួយ​នេះ​​​​នឹង​​​ផ្តល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ទទួល​បាន​​​បទ​ពិសោធន៍​ថ្មី​តាម​រយៈ​ការ​ប្រើប្រាស់​​ផលិត​ផល​ដែល​​​ផលិត​តាម​បច្ចេក​វិទ្យា​​ពីថ្ម​​ធម្ម​ជាតិ​ ដែល​រួម​មាន​​ខ្សែក្រវ៉ាត់​ចង្កេះ ​ស្មា ​ជើង​ឬ​ដៃ​ និង​អាវ​ ​ ព្រម​ទាំង​ផលិត​ផល​ឈុត​គេង​ដទៃ​ទៀត​ ​​ក៏ដូច​ជា​ទទួល​បានឱកាស​ការងារ​ និង​​ប្រាក់​ចំណេញ​ជា​មួយ​ក្រុម​ហ៊ុន​ដែល​ជា​កត្តា​​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​ និង​សង្គម​​​​​​»។​

លោក​ស្រី  Santy ​ថ្នាក់គ្រប់​គ្រង​ជាន់​ខ្ពស់​​ក្រុម​ហ៊ុន TForce ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ បាន​មានប្រសាសន៍​ថា«យើង​ខ្ញុំ​បាន​មើល​ឃើញ​ពី សក្តានុពល​​​​ដ៏​ខ្លាំង​ក្លា​នៃទីផ្សារ​ប្រទេស​កម្ពុជា​ ដែល​ស្តែង​ឱ្យ​ឃើញ​តាម​រយៈ​ការ​បណ្តាក់​ទុន​និង​ការ​នាំ​ចូល​ផលិត​ផល​​​ជា​ច្រើន​ពី​បរទេស​ ហើយ​នេះ​ជា​កត្តា​​ជម្រុញ​ឱ្យ​ក្រុម​ការងារ​​​ TForce ​បើកទី​ស្នាក់​ការ​បន្ថែម​មួយ​ទៀត​ក្នុង​​​ប្រទេស​កម្ពុជា»​៕​

   

អត្ថបទ៖ Sponsored ប្រែសម្រូលដោយ​ ចេង សុខហ័ង