ឡានមួយទឹកពីស្រុកចិន នឹងត្រូវនាំចេញមកស្រុកខ្មែរ និងទៅក្រៅប្រទេសលើកដំបូង
- 2019-07-24 07:59:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានមួយទឹកពីស្រុកចិន នឹងត្រូវនាំចេញមកស្រុកខ្មែរ និងទៅក្រៅប្រទេសលើកដំបូង
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ សារព័ត៌មានចិន ChinaDaily បានចុះផ្សាយថា រថយន្តមួយទឹកចំនួន ៣០០០ គ្រឿងនឹងត្រូវនាំចេញទៅក្រៅប្រទេស ជាលើកដំបូង។ សម្រាប់គោលដៅនាំចេញ ក្នុងនោះរួមមានប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ វៀតណាម រុស្ស៊ី ជាមួយនឹងបណ្ដាប្រទេសដែលស្ថិតក្នុងគម្រោង "ផ្លូវមួយ ខ្សែក្រវាត់មួយ"។
សម្រាប់ប្រទេសកម្ពុជា បើតាមរយៈសេចក្ដីថ្លែងការណ៍របស់អាជ្ញាធរគយចិនប្រចាំខេត្តក្វាងចូវ បានឲ្យដឹងថា ក្រុមហ៊ុនដែលនាំចេញរថយន្តនេះ បានចុះកិច្ចព្រមព្រៀងជាមួយភាគីកម្ពុជា កាលពីដើមឆ្នាំ ២០១៩ នេះ។ ក្នុងនោះផងដែរ រថយន្តមួយទឹកចំនួន ៩ គ្រឿងដំបូងដែលមានតម្លៃសរុបជាង ១៦ ម៉ឺនដុល្លារត្រូវបានគយចិនអនុញ្ញាតឲ្យនាំចេញមកលក់នៅ ប្រទេសកម្ពុជា។
រថយន្តមួយទឹកទាំងនោះមានប្រភេទ SUVs, និងប្រភេទ Sedans ចំនួន ៣០០០ គ្រឿងសរុបទឹកប្រាក់ប្រមាណជា ២,៥ លានដុល្លារ មានប្រភពចេញពីខេត្តក្វាងទុង៕
អត្ថបទទាក់ទង៖