បើអ្នកចង់ចំណាយប្រាក់ខ្ទង់ ២០០ ដុល្លារ ក្រាស់ទៅជាង ៣០០ ដុល្លារសម្រាប់ទិញទូរសព្ទប្រើ អ្នកនឹងមានជម្រើសល្អជាច្រើនដែលមិនអន់ជាងគេប៉ុន្មានទេ។ ខាងក្រោម គឺជាទូរសព្ទមួយចំនួនដែលមានតម្លៃធូរ ចេញនៅឆ្នាំ២០១៩នេះ៖
Vivo S1
ជាសេរីទូរសព្ទថ្មីមួយរបស់ក្រុមហ៊ុន Vivo ដែលទើបតែសម្ពោធថ្មីៗនេះ។ លក្ខណៈសម្បត្តិនៃ Vivo S1 មានដូចជា៖
- អេក្រង់ប្រភេទ Super AMOLED ទំហំ ៦.៣៨អ៊ិញ មានកម្រិតរូបភាព 1080×2340FHD+និងមាន Aspect ratio 19.5:9
- ប្រើបន្ទះឈីប Mediatek MT6768
- មានRAM 6 GB និង Memory 128 GB ដែលអាចបន្ថែម microSD Card ទំហំរហូតទៅដល់ 256 GB
- កាមេរ៉ាក្រោយ 3គ្រាប់ (16MP+8MP+2MP) និងកាមេរ៉ាមុខ 32MP
- ប្រព័ន្ធស្កេនម្រាមដៃក្រោមអេក្រង់+ស្កេនមុខ
- ថ្មរទំហំ 4500 mAh
- តម្លៃ ២៩៩ ដុល្លារ
Samsung Galaxy A50
Galaxy A50 គឺជាទូរសព្ទមួយក្នុងចំណោមទូរសព្ទជំនាន់ទី៥ នៃស៊េរី របស់ក្រុមហ៊ុន Samsung។ លក្ខណៈសម្បត្តិនៃ Galaxy A50 មានដូចជា៖
- អេក្រង់់ប្រភេទ Super AMOLED មានកម្រិតរូបភាព 1080×2340 FHD+
- ប្រើបន្ទះឈីប Exynos 9610
- មាន RAM 6GB និង Memory 128GBដែលអាចបន្ថែម microSD Card ទំហំរហូតទៅដល់ 1TB
- កាមេរ៉ាក្រោយ 3 គ្រាប់ (25MP+8MP+5MP) និងកាមេរ៉ាមុខ25MP
- ប្រព័ន្ធស្កេនម្រាមដៃក្រោមអេក្រង់+ស្កេនមុខ
- តម្លៃ ៣៣៩ ដុល្លារ
Huawei P30 Lite
ជាកូនពៅក្នុងត្រកូល P30 ដែលបង្កើតដើម្បីទីផ្សារទូរសព្ទ Mid-Range។ លក្ខណៈសម្បត្តិនៃ Huawei P30 Lite មានដូចជា៖
- អេក្រង់ប្រភេទ IPS ទំហំ៦.១៥ អ៊ិញមានកម្រិតរូបភាព 1080×2312 FHD+
- ប្រើបន្ទះឈីប Hisilicon Kirin 710
- មាន RAM 6 GB និង Memory 128 GB ដែលអាចបន្ថែម microSD Card ទំហំរហូតទៅដល់ 1 TB
- កាមេរ៉ាក្រោយ 3 គ្រាប់ (24MP+8MP+2MP) និងកាមេរ៉ាមុខ 32MP
- ប្រព័ន្ធស្កេនម្រាមដៃពីក្រោយទូរសព្ទ+ស្កេនមុខ
- ថ្មរទំហំ3340 mAh
- តម្លៃ ៣៣៩ ដុល្លារ
Xiaomi Redmi Note 7 Pro
ជាទូរសព្ទថ្មីជាងគេក្នុងស៊េរី Note របស់ Redmi។ លក្ខណៈសម្បត្តិនៃ Xiaomi Redmi Note 7 Pro មានដូចជា៖
- អេក្រង់ប្រភេទ IPS ទំហំ៦.៣ អ៊ិញមានកម្រិតរូបភាព 1080×2340 FHD+
- ប្រើបន្ទះឈីប Qualcomm SDM675 Snapdragon 675
- មាន RAM 6 GB និង Memory 128 GB ដែលអាចបន្ថែម microSD Card ទំហំរហូតទៅដល់ 256GB
- កាមេរ៉ាក្រោយ 2គ្រាប់ (48MP+5MP) និងកាមេរ៉ាមុខ13MP
- ប្រព័ន្ធស្កេនម្រាមដៃពីក្រោយទូរសព្ទ+ស្កេនមុខ
- ថ្មរទំហំ4000 mAh
- តម្លៃ ២៩៩ ដុល្លារ
Oppo F11 Pro
ជាទូរសព្ទក្នុងស៊េរី F ដ៏ល្បីរបស់ក្រុមហ៊ុន Oppo។ លក្ខណៈសម្បត្តិនៃ Oppo F11 Pro មានដូចជា៖
- អេក្រង់ប្រភេទ IPS ទំហំ៦.៥៣ អ៊ិញ មានកម្រិតរូបភាព 1080×2340 FHD+
- ប្រើបន្ទះឈីប Mediatek Helio P70
- មាន RAM 6GB និង Memory 128 GB ដែលអាចបន្ថែម microSD Card ទំហំរហូតទៅដល់ 256GB
- កាមេរ៉ាក្រោយ 2 គ្រាប់ (48MP+5MP) និងកាមេរ៉ាមុខ motorized pop-up 16 MP
- ប្រព័ន្ធស្កេនម្រាមដៃពីក្រោយទូរសព្ទ+ស្កេនមុខ
- ថ្មរទំហំ 4000 mAh
- តម្លៃ ៣៣៩ ដុល្លារ
បញ្ជាក់ ៖ តម្លៃនៃទូរសព្ទទាំងនេះអាចមានការប្រែប្រួលតាមទីផ្សារជាក់ស្ដែង
អត្ថបទ៖ សុខ វេងឈាង