AT Madrid ​លេង​ក្បាច់​ចុង​ក្រោយ ​បញ្ចប់​អនាគត Griezmann ​នៅ Barca ​

  • 2019-07-25 02:09:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​ Atletico Madrid ​បាន​សរសេរ​លិខិត​មួយ​ទៅ La Liga ​ដើម្បី​ឱ្យ​ដក​ឈ្មោះ​ខ្សែ​ប្រយុទ្ធ Griezmann ​មិន​ឱ្យ​ចូល​លេង​សម្រាប់​រដូវ​កាល​ថ្មី​ជាមួយ​ក្លឹប Barcelona ។ ​នេះ​បើ​តាម​លោក Javier Tebas ​ប្រធាន La Liga ​បញ្ជាក់។

ការ​ស្នើ​សុំ​របស់ AT Madrid ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្លឹប​នេះ​ចោទ Barcelona ​ថា​បាន​ទាក់ទង​កីឡាករ​ខ្លួន​មុន​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​កើត​ឡើង។ ហើយ​ពួកគេ​ក៏​អាច​បន្ថយ​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​បាន​ពី​១៨០​លាន​ផោន ​មក​នៅ​សល់​ត្រឹម​១០៨​លាន​ផោន​ថែម​ទៀត។ កត្តា​ធ្វើ​ខុស​លក្ខខណ្ឌ​នេះ​ហើយ ទើប​បាន​ជា​ក្រុម​របស់​លោក Simeone ​ចង់​ស្នើ​ឱ្យ​ខាង La Liga ​ជួយ​រក​យុត្តិធម៌​ឱ្យ។

ក្រុម AT Madrid ​ក៏​មាន​ជម្រើស​១​ទៀត​ដែរ គឺ​ពួកគេ​ទាមទារ​ឱ្យ​៧២​លាន​ផោន​ទៀត ​ពី​លើ​តម្លៃ​១០៨​លាន​ផោន ​ទើប​ពួកគេ​បញ្ចប់​បញ្ហា​ទាំង​អស់ និង​ព្រម​ឱ្យ Griezmann ​ចូល​លេង​នៅ La Liga ​បាន។ លោក Javier Tebas ​ដែល​ជា​ថ្នាក់​ដឹក​នាំ​ម្នាក់ ​​បាន​និយាយ​ដែរ​ថា​ក្រុម​ការងារ​លោក​បាន​សិក្សា​ពី​បញ្ហា​នេះ​រួច​ហើយ។ ដំណោះ​ស្រាយ​យ៉ាង​ណា​នឹង​ដឹង​ឆាប់​ៗ​នេះ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ