Zidane ​និយាយ​យ៉ាងណា ​ចំពោះ Kubo ​មាឌ​ល្អិត ចិត្ត​ធំ ​របស់​ជប៉ុន​

  • 2019-07-25 07:33:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zidane ​ក្រោយ​ពី​បាន​ឃើញ​សមត្ថភាព​លេង​និង​ការ​ហ្វឹកហាត់​របស់ Kubo ​មួយ​រយៈ​មក​នេះ ​ក៏​បាន​កោត​សរសើរ​ចំពោះ​អ្វី​ដែល​យុវជន​ជប៉ុន​នេះ​បង្ហាញ​ផង​ដែរ។

បុរស​ដែល​ដឹក​នាំ​ក្រុម Real Madrid ​លើក​ពាន UEFA Champions League ​៣​សម័យ​កាល​ជាប់​គ្នា ​បាន​និយាយ​ដូច្នេះ​ថា​៖ “គាត់​ហ្វឹកហាត់​បាន​ល្អ។ ខ្ញុំ​បាន​មើល​ឃើញ​កម្រិត​លេង​ដ៏​ខ្ពស់​របស់​គាត់ ​ហើយ​វា​នឹង​ជួយ​ក្រុម Real Madrid ​បាន​ច្រើន។ គាត់​នៅ​ក្មេង ​ហើយ​វា​ហាក់​បី​ដូចជា​គាត់​បាន​នៅ​ជាមួយ​យើង​យូរ​មក​ហើយ។ ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ជាមួយ​សមត្ថភាព​របស់​គាត់ ​ដែល​បាន​ផ្ដល់​មក​ក្រុម​យើង”។

ក្នុង​ការ​ហ្វឹកហាត់​កន្លង​មក Kubo ​បាន​ស៊ី​ប្រឡោះ​ជើង ​និង​ញាក់​ដាច់​ខ្សែ​ការពារ Real Madrid ​ជា​ច្រើន​នាក់​មក​ហើយ។ មិត្ត​រួម​ក្រុម​តែងតែ​សរសើរ​យុវជន​វ័យ​១៨​ឆ្នាំ​នេះ​ជា​និច្ច ​ទាំង​ភាសា​អេស្ប៉ាញ​ក៏​និយាយ​បាន​ល្អ ច្បាស់​ថែម​ទៀត។ ការ​និយាយ​បាន​ល្អ ​និង​ជិត​ស្និទ្ធ​នេះ អាច​ថា​មក​ពី​រូបគេ​ធ្លាប់​ហ្វឹកហាត់​នៅ​អេស្ប៉ាញ​ច្រើន​ឆ្នាំ ​ជាមួយ​ក្រុម Barcelona ​ផង៕

ប្រភព៖ BBC   អត្ថបទ៖ ប្រុស យុទ្ធ