អ្នកមិនទាន់មើល Spider-Man គួរមើលប្រភេទ 4DX Extreme Version ពិសេសលើស 4DX ធម្មតា

  • 2019-07-25 08:46:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​នេះ​រោងកុន​ Major Cineplex by Smart បាន​បញ្ចេញ​នូវ​ 4DX ប្រភេទ​ពិសេស​ Extreme Version សម្រាប់​ខ្សែ​ភាពយន្ត​​ Spider-Man: Far From Home ដែល​ 4DX នេះ​មាន​ Effect ខ្លាំង​ជាង​ធម្មតា និង​មាន​រយៈពេល​យូរ។

4DX Extreme Version មាន​ចំណុច​ពិសេសៗ​ដូច​ជា​ ផ្ដោត​សំខាន់​លើ​កាយ​វិការ​របស់​តួ​អង្គ​​ធំ​នៃ​រឿង​គឺ Spider-Man ផ្ទាល់​តែ​ម្ដង ដោយ​ពេល​ហោះ, ពេល​សម្រាល​ខ្លួន ឬ​ពេល​វគ្គ​ជិះ​ទូក​ជា​ដើម​នោះ មាន​ Effect នៃ​រំ​ញ័រ​ខ្លាំង ហើយ​វា​មាន​ Effect រយៈពេល​សរុប​​ ៥០ នាទី នៃ​ខ្សែ​ភាពយន្ត​ដែល​មាន​រយៈពេល ២ ម៉ោង​ជាង។

រូបភាព ៖ Phanna Blog

ចំពោះ​ Effect នៃ​​បរិយាកាស​ជុំវិញ គឺ​បាន​​បង្កើន​ដល់​កម្រិត​កំពូល​តែ​ម្ដង ដូច​ជា Effect នៃ​​ទឹក, Effect នៃ​កង្ហារ ឬ​នៃ​ផ្គរ​រន្ទះ​ជា​ដើម។ 4DX Extreme Version នេះ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​ទស្សនា​ភាព​យន្ត​បែប​ 4DX ក៏​ដូច​ជា​អ្នក​គាំទ្រ​ភាពយន្ត Marvel ផ្ទាល់។

ដោយ​ឡែក​ចំពោះ​ 4DX ប្រភេទ​ស្តង់ដារ​វិញ​គឺ​មាន​​បញ្ចេញ Effect ផ្ដោត​លើ​​កាយ​វិការ​តួ​អង្គ​ដែរ ប៉ុន្តែ​តិច​ជាង​ 4DX Extreme Version ប្រមាណ ២០%។

រូបភាព ៖ Major Cineplex by Smart

4DX Extreme Version នេះ​មិន​មែន​មាន​​សម្រាប់​គ្រប់​ខ្សែ​ភាពយន្ត​នោះ​ទេ វា​ជា​ប្រភេទ​កម្រ​មួយ។ លោក​អ្នក​អាច​សាក​ល្បង 4DX Extreme Version នេះ​​ជា​មួយ​ខ្សែ​ភាពយន្ត Spider-Man: Far From Home ចាប់​ពី​ពេល​នេះ រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​កក្កដា។ ភាពយន្ត Spider-Man វគ្គ​ថ្មី​ចុង​ក្រោយ​នេះ​ក៏​​នៅ​មាន​ចាក់​បញ្ចាំង​ជា​ប្រភេទ IMAX ដែល​មាន​តែ​នៅ Major Cineplex by Smart សាខា​ផ្សារ​ទំនើប​អ៊ីអន ២ និង​​ជា​ប្រភេទ 2D និង 3D នៅ​ Major Cineplex by Smart គ្រប់​សាខា។

Spider-Man: Far From Home នេះ​គឺ​ជា​ខ្សែ​ភាពយន្ត​ដែល​រៀប​រាប់​អំពី​ហេតុ​ការណ៍​កើត​ឡើង​ក្រោយ​ព្រឹត្តិការណ៍ Avengers: Endgame ជា​ភាពយន្ត​បិទ​បញ្ចប់​នៃ​​ដំណាក់​កាល​ទី ៣ របស់​​សែស្រឡាយ​ភាពយន្ត MCU។ មាន​ទស្សនិកជន​ជា​ច្រើន​បាន​ភ្ញាក់ផ្អើល​នឹង​សាច់​រឿង​របស់ Spider-Man វគ្គ​ថ្មី ដោយមានឈុតឆាកខ្លះខុស​​ពី​ការ​​ទាយ​ទុក​របស់​ទស្សនិកជន។ បញ្ជាក់​ដែរ​ថា​ នៅ​ចុង​បញ្ចប់​នៃ​ភាពយន្ត​នេះ​ មាន​ឈុត Post-Credit ចំនួន​ពីរ ដែល​វា​ជា​តម្រុយ​សម្រាប់​ត​ភ្ជាប់​ទៅ​កាន់​ភាពយន្ត Marvel វគ្គ​បន្ទាប់ ក្នុង​ដំណាក់​កាល​ទី​ ៤ នៃ MCU។ ដូច​នេះ​ពេល​​ចប់​ភ្លាម គួរ​រង់​ចាំ​ ២ ទៅ ៣ នាទី ដើម្បី​​បាន​ទស្សនា​ Post-Credit ដ៏​សំខាន់​នេះ៕

ឈុតខ្លីនៃ Spider-Man: Far From Home ៖

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី