Apple ​ត្រៀម​ដល់ ៧៥ លាន​គ្រឿង ស្វាគមន៍​ម្ចាស់​ថ្មី​របស់ iPhone 11

  • 2019-07-26 04:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​ Apple ក្នុង​ប្រទេស​ចិន​បាន​រាយការណ៍​ថា​ចង្វាក់​ផលិតកម្ម​ដំណាក់កាល​ដំបូង​នៃ​ត្រកូល iPhone 11 ​បាន​ដំឡើង​ដល់​តួ​លេខ​ប្រមាណ ៧៥ លាន​គ្រឿង​ហើយ។ ទំហំ​នៃ​តួ​លេខ​នេះ ​អាច​ថា​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​ចាស់​ ២០១៨ ពោល​គឺ​ពុំ​មាន​ការ​ធ្លាក់​ចុះ​ទាប​ជាង iPhone XS អ្វី​នោះ​ឡើយ។

ប្រភព​ពី Bloomberg ​បាន​បញ្ជាក់​ថា​ក្រុមហ៊ុន Foxconn ក៏​នឹង​ដំឡើង​ថ្លៃ​ឈ្នួល​សម្រាប់​បុគ្គលិក​របស់​ខ្លួន​ប្រមាណ ១០ ភាគរយ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ប្រាកដ​ថា​ខ្លួន​អាច​មាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​គ្រប់​តម្រូវ​ការ​ដែល Apple ចង់​បាន។

ចំពោះ​ការ​នាំ​ចេញ ៧៥ លាន​គ្រឿង​នេះ ​គឺ​ជា​ការ​នាំ​ចេញ​ដំណាក់កាល​ដំបូង​តែ​ប៉ុណ្ណោះ ពោល​ជា​គោលដៅ​ផ្គត់ផ្គង់​សម្រាប់​ខែ​ចេញ​លក់​ដំបូង​នៅ​ខែ​កញ្ញា តុលា និង​មួយ​ផ្នែក​តូច​សម្រាប់​ខែ​វិច្ឆិកា​លើ​ទីផ្សារ​ទូទាំង​សកលលោក សឹម​ដំណាក់កាល​បន្ទាប់​អាច​មាន​ការ​ថែមថយ​បែបណា​នោះ ក៏​ស៊ីសង​លើ​ទំហំ​លក់​ចេញ​នៅ​ពេល​ដំបូង​សិន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី