ខ្លាំងហ្មង! YouTuber កូរ៉េវ័យ ៦ ឆ្នាំ ទិញអគារតម្លៃ ៨ លានដុល្លារនៅសេអ៊ូល
- 2019-07-28 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងហ្មង! YouTuber កូរ៉េវ័យ ៦ ឆ្នាំ ទិញអគារតម្លៃ ៨ លានដុល្លារនៅសេអ៊ូល
ចន្លោះមិនឃើញ
YouTuber កូរ៉េខាងត្បូងវ័យ ៦ ឆ្នាំម្នាក់ឈ្មោះ Boram បានចំណាយទឹកប្រាក់ប្រមាណ ៨ លានដុល្លារ ទិញយកអគារ ៥ ជាន់មួយកន្លែងនៅទីក្រុងសេអ៊ូល។
Boram មានគណនី YouTube ចំនួនពីរ ដែលគណនីមួយតែងតែបង្ហោះវីដេអូ Review របស់ក្មេងលេងមាន Subscriber ចំនួន ១៣,៦ លាននាក់ និងគណនីមួយទៀតបង្ហោះវីដេអូ Blog មាន Subscriber ចំនួន ១៧,៦ លាននាក់។
គណនីទាំងពីរនេះគឺបង្កើតឡើងដោយក្រុមហ៊ុន Boram Family ដែលជាក្រុមហ៊ុនបង្កើតដោយឪពុកម្ដាយរបស់ Boram ផ្ទាល់។ ហើយអគារដែលទិញគឺប្រើប្រាស់ឈ្មោះ Boram Family នេះផងដែរ។
គួរដឹងថាគណនីទាំងពីររបស់កូនស្រីខាងលើនេះ មាន Subscriber សរុបប្រមាណ ៣០ លាននាក់ ដែលគេបានប៉ាន់ស្មានថាអាចរកចំណូលប្រចាំខែ ៣ លានដុល្លារ៕
ចុចអាន ៖ TikTok កើបចំណូលបានជាង ១០ លានដុល្លារពីអ្នកប្រើនៅខែមិថុនា