TikTok កើប​ចំណូល​បាន​ជាង ១០ លាន​ដុល្លារ​ពី​អ្នក​ប្រើ​នៅ​ខែ​មិថុនា

  • 2019-07-24 01:23:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ចែកចាយ​វីដេអូ​កម្សាន្ត TikTok ​បាន​បន្ត​ពាំនាំ​នូវ​ភាព​ជោគជ័យ ​ដោយ​របាយការណ៍​ចំណូល​នៅ​ខែ​មិថុនា​លោត​ដល់​តួ​លេខ ​១០,៨ លាន​ដុល្លារ​អាមេរិក​ដែល​កើន​ឡើង​ពី ១,៦ លាន​ដុល្លារ​នៅ​ថេរវេលា​ដដែល​នា​ឆ្នាំ ២០១៨។ ជា​តួ​លេខ​កើន​ឡើង​ប្រមាណ ៥៨៨ ភាគរយ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ នេះ​បើ​តាម​ទិន្នន័យ​ចុះ​ផ្សាយ​លើ Sensor Tower

អ្នក​ប្រើប្រាស់​បាន​ចាយ​លុយ​លើ​កម្មវិធី​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ByteDance របស់​ប្រទេស​ចិន ​អស់ ៩ លាន​ដុល្លារ​នៅ​ខែ​ឧសភា ដោយ​ធៀប​ខែ​មិថុនា ជា​ការ​កើន​ឡើង ១៩ ភាគរយ។ នៅ​ប្រទេស​ឥណ្ឌា​ជា​ទីផ្សារ​ពេញ​និយម​បំផុត ដោយ​រាប់​តាំង​ពី​ខែ​មករា ចំណូល​ក៏​មាន​ការ​លោត​ផ្លោះ​ដល់​ទៅ ២៧១ ភាគរយ​ឯ​ណោះ។

ស្ថាបនិក​នៃ Sensor Tower លោក Oliver Yeh បាន​សរសេរ​ថា៖ "ចំណូល ៦៩ ភាគរយ​កាល​ពី​ខែ​មិថុនា​របស់ TikTok ទទួល​បាន​ពី​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​ចិន ដែល​ជា​ការ​កើន​ឡើង ៣០ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៨"។

បញ្ជាក់​ថា​លើ​ទីផ្សារ​សកល កម្មវិធី​ចែកចាយ​មាតិកា​វីដេអូ​ខ្លីៗ​មួយ​នេះ ប្រមូល​បាន​ការ​ចុច Download សរុប​ប្រមាណ ១,២៧ ពាន់​លាន​ដង​ហើយ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gadgetsnow   ប្រែ​សម្រួល៖ កៅ រក្សា