Honor ដែលម៉ាកសញ្ញាសាខាមួយរបស់ Huawei បានប្រកាសចេញស្មាតហ្វូនថ្មី Honor 9X និង 9X Pro នៅប្រទេសចិនថ្ងៃនេះ ដែលស្នងតំណែង Honor 8X ប្រកាសចេញកាលពីខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅ។
លក្ខណៈសម្បត្តិរបស់ Honor 9X មានដូចជា ៖
- អេក្រង់ទំហំ ៦,៥៩ អ៊ីញ ប្រភេទ LCD
- ប្រើបន្ទះឈីប HiSilicon Kirin 810
- RAM ទំហំ ៤ GB ឬ ៦ GB
- អង្គផ្ទុក ៦៤ GB ឬ ១២៨ GB
- មានរន្ធសម្រាប់ដោតមេមូរីទំហំដល់ ២៥៦ GB
- ថាមពលថ្ម ៤០០០ mAh
- កាមេរ៉ាក្រោយ ៤៨ MP + ២ MP មាន Aperture f/1.8
- កាមេរ៉ាមុខ ១៦ MP Aperture f/2.2
- មានរន្ធដោតកាស 3.5 mm
- ពណ៌ខ្មៅ ខៀវ និងក្រហម
- តម្លៃនៅចិន ២០៣ ដុល្លារ (RAM 4 GB/ROM 64 GB), ២៣២ ដុល្លារ (RAM 6 GB/ROM 64 GB) និង ២៧៦ ដុល្លារ (RAM 6 GB/ROM 128 GB)
លក្ខណៈសម្បត្តិរបស់ Honor 9X Pro មានដូចជា ៖
- អេក្រង់ទំហំ ៦,៥៩ អ៊ីញ ប្រភេទ LCD
- ប្រើបន្ទះឈីប HiSilicon Kirin 810 និងប្រព័ន្ធបញ្ចុះកម្ដៅដោយទឹក
- RAM ទំហំ ៨ GB
- អង្គផ្ទុក ១២៨ GB ឬ ២៥៦ GB
- មានរន្ធសម្រាប់ដោតមេមូរីទំហំដល់ ២៥៦ GB
- ថាមពលថ្ម ៤០០០ mAh
- កាមេរ៉ាក្រោយ ៤៨ MP + ៨ MP + ២ MP មាន Aperture f/1.8
- កាមេរ៉ាមុខ ១៦ MP Aperture f/2.2
- មានរន្ធដោតកាស 3.5 mm
- ពណ៌ខ្មៅ និង ពណ៌ស្វាយ
- តម្លៃនៅចិន ៣២០ ដុល្លារ (RAM 8 GB/ROM 128 GB) និង ៣៤៩ ដុល្លារ (RAM 8 GB/ROM 256 GB)
ចុចអាន៖
ប្រភព៖
Androidauthority
ប្រែសម្រួល៖ សុខហេង