ចេញមកអស់ហើយ លក្ខណៈសម្បត្តិ Galaxy Note10 និង Note10+
- 2019-07-23 02:00:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញមកអស់ហើយ លក្ខណៈសម្បត្តិ Galaxy Note10 និង Note10+
ចន្លោះមិនឃើញ
ការប្រកាសចេញ Galaxy Note ជំនាន់ថ្មី កាន់តែខិតចូលមកដល់ហើយ គឺនៅថ្ងៃទី ៧ ខែសីហា។ ពេលនេះដំណឹងជុំវិញលក្ខណៈសម្បត្តិរបស់ត្រកូល Note ថ្មី បានលេចចេញទៀតហើយ។
ដំបូងគឺទាក់ទងនឹង Galaxy Note10 ធម្មតា វាមានអេក្រង់ ទំហំ ៦,៣ អ៊ីញ បង្ហាញរូបភាពក្នុងកម្រិត FHD+ ដែលទាបជាង Galaxy Note9 អាចបង្ហាញរូបភាពក្នុងកម្រិត QHD+។ Note10 ក៏នឹងមានបំពាក់ថ្មទំហំ ៣៥០០ mAh តូចជាង Galaxy Note9 មានថ្មទំហំ ៤០០០ mAh។
ដោយឡែក Note10+ វិញ មានបំពាក់អេក្រង់ទំហំ ៦,៨ អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត QHD+ មានថ្មទំហំ ៤៣០០ mAh។ ម៉ូដែលនេះក៏មាន RAM ទំហំ ១២ GB និងអង្គផ្ទុកទំហំចាប់ពី ២៥៦ GB ឡើងទៅ។ Note10+ ខុសពី Note10 ត្រង់ថាវាមានបន្ថែម Sensor ToF នៅក្បែរកាមេរ៉ាខាងក្រោយទាំងបីគ្រាប់។
ដូចពាក្យចចាមអារ៉ាមផ្សាយកន្លងទៅដែរ គឺ Note10 អាចសាកថ្មក្នុងកម្លាំង ២៥ វ៉ាត់ ចំណែកឯ Note10+ អាចទ្រាំទ្រដល់ការសាកថ្មកម្លាំង ៤៥ វ៉ាត់ ប៉ុន្តែឆ្នាំងសាកក្នុងប្រអប់នឹងមិនអាចសាកដល់កម្លាំងប៉ុណ្ណេះឡើយ។ ដូចនេះអ្នកប្រើប្រាស់ត្រូវទិញឆ្នាំងសាកបន្ថែម ប្រសិនចង់សាកបានលឿន។
ទោះយ៉ាងណាកុំទាន់ជឿជាក់លើដំណឹងនេះទាំងស្រុង រង់ចាំដល់ការប្រកាសចេញជាផ្លូវការពី Samsung នាដើមខែសីហាខាងមុខ ទើបអាចទុកចិត្តបាន ១០០%៕
ចុចអាន៖