ម្ចាស់ S10/S10+ ​បើ​មិន​ទាន់​ច្បាស់​ពី​មុខងារ Wireless PowerShare ​នេះ​វិធី​ប្រើប្រាស់​ងាយៗ

  • 2019-07-23 01:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មាន​ទំនុកចិត្ត​លើ​ការ​បំពាក់​ថាមពល​ថ្ម​ធំ​សម្រាប់​ស្មាតហ្វូន​សេរ៊ី Galaxy S10 ​ក្រុមហ៊ុន Samsung ក៏​បាន​ច្នៃ​បញ្ចូល​នូវ​មុខងារ​ចែករំលែក​ថាមពល​ថ្ម​ឥត​ខ្សែ​ឲ្យ​ឈ្មោះ Wireless PowerShare

អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​យក​ស្មាតហ្វូន​របស់​ខ្លួន​ជា​ឧបករណ៍​ចែក​រំលែក​ថ្ម​ទៅ​កាន់​ Galaxy Watch, Galaxy Buds ឬ​ប្រភេទ​ស្មាតហ្វូន​ដទៃ​ដែល​ដំណើរការ​ប្រព័ន្ធ​សាក​ថ្ម​ឥត​ខ្សែ។ វិធី​ប្រើប្រាស់​មាន​ដូច​ខាង​ក្រោម៖

  • អូស​ចុះ​មក​ក្រោម​ចូល​ទីតាំង Quick Settings > រក​មើល​ប៊ូតុង Wireless PowerShare > ធ្វើ​ការ Turn On
  • ផ្កាប់​ស្មាតហ្វូន S10/S10+ ​ហើយ​ដាក់​ស្មាតហ្វូន​ឬ​ឧបករណ៍​ដែល​ចង់​សាក នៅ​លើ​ផ្នែក​តួ​ខាង​ក្រោយ (ចាំ​បាច់​ត្រូវ​ដោះ Case ប្រសិន​មាន)
  • នៅ​ពេល​សាក​រួចរាល់ ទាញ​ស្មាតហ្វូន​ចេញ​ពី​គ្នា​ធម្មតា​និង​ធ្វើ​ការ Turn Off មុខងារ​នោះ​វិញ។

បញ្ជាក់​ថា​អំឡុង​ពេល​ចែករំលែក​ថ្ម អ្នក​ក៏​នៅ​តែ​បន្ត​អាច​ប្រើប្រាស់​ស្មាតហ្វូន S10 នោះ​បាន​ដដែល ដោយ​គ្រាន់​ថាមពល​ថ្ម​ចុះ​ថមថយ​ខ្លាំង​ជាង​ធម្មតា។ ជា​មធ្យម​ក្នុង​រយៈ​ពេល ១ ម៉ោង ថ្ម​អាច​ស្រក​អស់​ប្រហែល ២៥ ភាគរយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PCworld   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី