បច្ចេកវិទ្យាដូច FaceApp អាចជួយរកឃើញក្មេងប្រុសម្នាក់ ដែលបាត់ខ្លួន ១៨ ឆ្នាំមុន
- 2019-07-22 09:57:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បច្ចេកវិទ្យាដូច FaceApp អាចជួយរកឃើញក្មេងប្រុសម្នាក់ ដែលបាត់ខ្លួន ១៨ ឆ្នាំមុន
ចន្លោះមិនឃើញ
Yu Weifeng ដែលមានវ័យ ២១ ឆ្នាំ បានជួបជុំនឹងគ្រួសាររបស់ខ្លួនវិញ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ក្រោយពីប៉ូលិសអាចប្រើប្រាស់បច្ចេកវិទ្យាព្យាករណ៍អំពីមុខមាត់របស់បុរសរូបនេះ ពេលចម្រើនវ័យពេញរូបពេញរាង មុនចាប់ផ្ដើមការស្វែងរក។
បច្ចេកវិទ្យា AI អាចធ្វើការទស្សន៍ទាយបាននូវទម្រង់មុខពេលចាស់ ដោយមានភាគរយត្រូវ ខ្ពស់បំផុត ដែលវាដូចគ្នាទៅនឹងបច្ចេកវិទ្យាក្នុងកម្មវិធី FaceApp ដែលកំពុងល្បីបច្ចុប្បន្ននេះដែរ។ ក្នុងករណីនេះគេបានប្រើប្រាស់បច្ចេកវិទ្យារបស់ Tencent AI Lab។
ពេលអាចទស្សន៍ទាយបាននូវទម្រង់មុខរបស់ Yu Weifeng គេចាប់ផ្ដើមផ្គូផ្គងទម្រង់មុខនេះទៅនឹងទម្រង់មុខដែលបានកត់ត្រាចូលក្នុង Database នៃប្រជាជនចិន ដែលវាត្រូវប្រើពេលប្រមាណ ២ ខែឯណោះ។
Yu Weifeng ត្រូវបានគេចាប់ជំរិតកាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០០១ ពេលកំពុងលេងនៅក្បែរការដ្ឋានមួយកន្លែង។ នេះបើតាមការឲ្យពីអ្នកស៊ើបអង្កេតឈ្មោះ Zheng Zhenhai នៅក្រុងសិនចិន នៃខេត្តក្វាងទុង។
អ្នកស៊ើបអង្កេតបានលើនិយាយថា ៖ "ពេលយើងរកឃើញគាត់ (Weifeng) គាត់មិនជឿថាខ្លួនឯងជាក្មេងដែលត្រូវគេចាប់ជំរិតនោះទេ ប៉ុន្តែការធ្វើតេស្តឈាមបញ្ជាក់ថា រូបគេពិតជាស៊ីគ្នានឹងឪពុកម្ដាយបង្កើតខ្លួន”៕
ចុចអាន៖