កម្មវិធី FaceApp ទាយមុខមាត់ចាស់ត្រូវប៉ុណ្ណា?
- 2019-07-21 02:09:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី FaceApp ទាយមុខមាត់ចាស់ត្រូវប៉ុណ្ណា?
ចន្លោះមិនឃើញ
FaceApp កំពុងទទួលបានការពេញនិយមខ្លាំង ដោយសារវាអាចកែប្រែមុខមនុស្សពីមុខមាត់ក្មេងទៅជាចាស់ បានយ៉ាងសមឥតខ្ចោះ។ ចង់ដឹងថាកម្មវិធីនេះព្យាករណ៍ពីភាពចាស់ត្រូវប៉ុណ្ណា BBC បានធ្វើការប្រៀបធៀបមួយ ដោយយករូបភាពបង្កើតដោយ FaceApp ធៀបនឹងមុខមាត់ពេលចាស់ឡើង។
រូបភាពខាងឆ្វេងថតនៅឆ្នាំ ១៩៦៨ ចំណែករូបភាពកណ្ដាលឆ្លងកាត់ការកែច្នៃមុខតាមកម្មវិធី FaceApp។ រូបភាពខាងស្ដាំវិញគឺនៅពេលលោក Sir Ian ដើរតួជា Maneto ក្នុងភាពយន្ត X-Men: Days of Future Past ពេលមានវ័យ ៧៥ ឆ្នាំ។ ប្រៀបធៀបទៅឃើញថាមុខមាត់កែច្នៃ និងមុខមាត់ពិតមិនខុសគ្នាប៉ុន្មានឡើយ។
រូបភាពខាងឆ្វេងគឺនៅឆ្នាំ ១៩៧៧ រូបភាពកណ្ដាលជាការប្រើកម្មវិធីបង្កើតឡើង និងរូបខាងស្ដាំជារូបភាពនៅដើមឆ្នាំ ២០១៩ ពេលតារាចម្រៀង Country រូបនេះមានវ័យ ៧៣ ឆ្នាំ។ ត្រង់ករណីនេះឃើញថាកម្មវិធីធ្វើមិនបានល្អឡើយ ព្រោះរូបពិតគឺចាស់ជាងរូបដែលបង្កើតឡើង។
ខាងឆ្វេងគឺរូបភាពពេលមានវ័យស្របាល ៥០ ឆ្នាំ ហើយរូបភាពច្នៃឡើងដោយ FaceApp បង្កើតនៅស្នាមដក់ក្រោមភ្នែក។ រូបភាពពិតនាពេលបច្ចុប្បន្ននេះ ស្នាមដក់ក្រោមភ្នែករបស់តារាសម្ដែងជើងចាស់រូបនេះពិតជាមានដូចរូបភាពច្នៃឡើងមែន។
រូបភាពខាងឆ្វេងគឺនៅអាយុ ៣៣ ឆ្នាំ និងរូបភាពខាងឆ្វេងគឺនៅអាយុ ៨៤ ឆ្នាំ។ លទ្ធផលទម្រង់មុខចាស់នៃកម្មវិធី FaceApp ឃើញថាអាចទទួលយកបាន។
ករណីនេះអាចធ្វើបានល្អគួរសម។ ខាងឆ្វេងគឺរូបភាពថតនៅឆ្នាំ ១៩៧៦ ចំណែករូបភាពខាងស្ដាំគឺថតនៅឆ្នាំ ២០១៩ ពេលមានវ័យ ៧៤ ឆ្នាំ៕
ចុចអាន ៖