សម័យកាលប្រែប្រួល! ក្មេងៗនៅអាមេរិកចង់ក្លាយជា YouTuber ជាងអវកាសយានិក
- 2019-07-19 01:40:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម័យកាលប្រែប្រួល! ក្មេងៗនៅអាមេរិកចង់ក្លាយជា YouTuber ជាងអវកាសយានិក
ចន្លោះមិនឃើញ
លោក Neil Armstrong គឺជាបុគ្គលដំបូងដែលបានដើរលើឋានព្រះចន្ទនៅថ្ងៃទី ២០ កក្កដា ឆ្នាំ ១៩៦៩ ហើយក៏ប្រែក្លាយជាគំរូដ៏ល្អមួយក្នុងក្រសែភ្នែករបស់ក្មេងៗជំនាន់ក្រោយ។ ប៉ុន្តែចូលដល់សម័យកាលបច្ចុប្បន្ននេះ កាមរយៈការស្ទង់មតិពី Harris Poll បានរកឃើញថាបំណងប្រាថ្នាចង់ក្លាយជាអវកាសយានិកគឺឈរនៅចំណុចបន្ទាប់តែប៉ុណ្ណោះ។
ជាលទ្ធផលការដែលចង់ក្លាយខ្លួនទៅជា YouTuber គឺជាអ្វីដែលក្មេងៗភាគច្រើនចាប់សម្លឹងឃើញ តាមរយៈការសាកសួរក្មេងៗជាច្រើនរូបនៅទឹកដីអាមេរិកនិងចក្រភពអង់គ្លេស ដែលពួកគេរមែងចង់ក្លាយជា YouTuber ឬ Vlogger ជាជាងអវកាសយានិកនៅពេលថ្ងៃអនាគត។
ការស្ទង់មតិនេះឆ្លងកាត់ចម្លើយចេញពីក្មេងមានអាយុចន្លោះពី ៨ ទៅ ១២ ឆ្នាំប្រមាណ ៣ ០០០ រូបដោយមានជម្រើសជាអវកាសយានិក តន្ត្រីករ អត្តពលិកអាជីព គ្រូបង្រៀនឬ Vlogger/YouTuber ហើយជាលទ្ធផលសម្រេចនៅទឹកដីអាមេរិក/អង់គ្លេស ភាគច្រើនពុះកញ្ជ្រោលលើចម្លើយនៃ YouTuber ខណៈនៅប្រទេសចិនមាន ៥៦ ភាគរយចង់ក្លាយជាអវកាសយានិក។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: