FaceApp កម្មវិធីកែមុខក្មេងទៅជាចាស់ ត្រូវអាមេរិកប្តឹង FBI ឲ្យបើកការសើបអង្កេត

  • 2019-07-19 01:18:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក​លោក Chuck Schumer ​បាន​ស្នើ​ឲ្យ​ FBI ​ប្រញាប់​ចាត់វិធានការ​សើបអង្កេត​លើ​កម្មវិធី FaceApp ដែល​ជា​កម្មវិធី​ពេញ​និយម​មួយ​ផ្លាស់ប្ដូរ​រូបភាព​របស់​អ្នក​ប្រើប្រាស់​ឲ្យ​ទៅ​ជា​មាន​ភាព​វ័យ​ក្មេង​ឬ​ចាស់​ជាង​ខ្លួន។

តាម​រយៈ​ការ​ចែកចាយ​លើ​បណ្តាញ​សង្គម Twitter លោក Schumer ​បាន​សង្កត់​ធ្ងន់​ថា​ទិន្នន័យ​ឯកជន​របស់​ពលរដ្ឋ​នៅ​សហរដ្ឋអាមេរិក​អាច​នឹង​ត្រូវ​បែក​ធ្លាយ​ទៅ​ដល់​ដៃ​ក្រុមហ៊ុន​បរទេស ស្រប​ពេល​ដែល​កម្មវិធី​មួយ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ដើម​កំណើត​ចេញ​ពី​ប្រទេស​រុស្ស៊ី។

យ៉ាងណាមិញ FaceApp បាន​បដិសេធ​និង​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ផ្ទុយ​ទៅ​វិញ​ក៏​បាន​ចេញ​សារ​ឆ្លើយ​តប​ថា៖ "ត្បិត R&D Team របស់​យើង​មាន​មូលដ្ឋាន​នៅ​រុស្ស៊ី តែ​ទិន្នន័យ​របស់​អ្នក​ប្រើ​យើង​មិន​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​រុស្ស៊ី​អ្វី​នោះ​ឡើយ"។ ជា​សារ​សង្កត់​ធ្ងន់​រាល់​ទិន្នន័យ​រូបភាព​ទាំង​អស់​មិន​ត្រូវ​បាន​រក្សា​ទុក ​ពោល​គឺ​ត្រឹម​ទទួល​យក​រូបភាព​ដែល​អ្នក​ប្រើ​បាន​ជ្រើសរើស​ហើយ​ធ្វើ​ការ​កែច្នៃ​តែ​ប៉ុណ្ណោះ។

បញ្ជាក់​ថា​ FaceApp សព្វថ្ងៃ​កំពុង​មាន​អ្នក​ប្រើប្រាស់​ភ្ល្លូកទឹកភ្លូកដី​មិន​ថា​ក្នុង​និង​ក្រៅ​ស្រុក ដោយ​តាម​ទិន្នន័យ​ចុង​ក្រោយ​ពី​ក្រុមហ៊ុន​ថា​មាន​អ្នក​ប្រើ​សកម្ម​ប្រមាណ ៨០ លាន​នាក់​ហើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ BBC   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម